១ សាំយូអែល 13:14-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. តែ​ឥឡូវ​នេះ រាជ្យ​ទ្រង់​មិន​បាន​នៅ​ត​ទៅ​ទៀត​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​រក​បាន​មនុស្ស​ម្នាក់​ទៀត ដែល​ត្រូវ​នឹង​ព្រះ‌ហឫ‌ទ័យ​ទ្រង់ ហើយ​ទ្រង់​បាន​តាំង​អ្នក​នោះ ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង លើ​ពួក​រាស្ត្រ​ទ្រង់​វិញ ពី​ព្រោះ​ព្រះ‌ករុណា​មិន​បាន​កាន់​តាម​សេចក្តី ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​សោះ

15. រួច​សាំយូ‌អែល​ក៏​ក្រោក​ឡើង ដើរ​ចាក​ចេញ​ពី​គីល‌កាល ទៅ​ឯ​គីបៀរ នៅ​ស្រុក​បេន‌យ៉ា‌មីន​ទៅ។

16. លំដាប់​នោះ សូល​ទ្រង់​ក៏​រាប់​ពួក​បណ្តា​ទ័ព ដែល​នៅ​ជា​មួយ​នឹង​ទ្រង់​បាន​ប្រហែល​ជា​៦០០​នាក់ រួច​សូល និង​យ៉ូណា‌ថាន ជា​បុត្រា​ទ្រង់ ព្រម​ទាំង​ពួក​រាស្ត្រ​ដែល​នៅ​ជា​មួយ ក៏​នៅ​ត្រង់​កេបា ក្នុង​ស្រុក​បេន‌យ៉ា‌មីន តែ​ឯ​ពួក​ភីលីស្ទីន គេ​បោះ​ទ័ព​នៅ​ត្រង់​មីក‌ម៉ាស

17. គ្រា​នោះ​មាន​ពួក​ទ័ព​បំផ្លាញ​៣​ពួក ចេញ​ពី​ទី​បោះ​ទ័ព​របស់​ពួក​ភីលីស្ទីន​មក គឺ​១​ពួក​ចេញ​តាម​ផ្លូវ ដែល​ទៅ​ឯ​អូប្រា នៅ​ស្រុក​ស៊ូអាល

18. មួយ​ទៀត​ចេញ​តាម​ផ្លូវ​បេត-ហូរ៉ុន ហើយ​១​ទៀត​ចេញ​តាម​ផ្លូវ​ព្រំ‌ប្រទល់ នៅ​មុខ​វាល​ច្រក​ភ្នំ​សេបោម​ខាង​ឯ​ទី​រហោ‌ស្ថាន។

19. រីឯ​នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល នោះ​គ្មាន​ជាង​ដែក​ឡើយ ដ្បិត​ពួក​ភីលីស្ទីន​បាន​ជំនុំ​គ្នា​ថា ក្រែង​ពួក​ហេ‌ព្រើរ​ធ្វើ​ដាវ ឬ​លំពែង​សំរាប់​ខ្លួន

១ សាំយូអែល 13