១ សាំយូអែល 12:6-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. នោះ​សាំយូ‌អែល​ថ្លែង​ប្រាប់​ដល់​ពួក​ជន​ថា គឺ​ព្រះ‌យេហូវ៉ា​ដែល​បាន​តាំង​ម៉ូសេ និង​អើរ៉ុន​ឡើង ព្រម​ទាំង​នាំ​ពួក​អយ្យកោ​អ្នក​រាល់​គ្នា​ឡើង​ពី​ស្រុក​អេស៊ីព្ទ​មក

7. ដូច្នេះ ឥឡូវ​នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ឈរ​នឹង​នៅ ដើម្បី​ឲ្យ​ខ្ញុំ​បាន​រំឭក​អ្នក​រាល់​គ្នា​បន្តិច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ពី​គ្រប់​ទាំង​ការ​សុចរិត ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា ហើយ​នឹង​ពួក​អយ្យកោ​អ្នក​រាល់​គ្នា

8. គឺ​កាល​យ៉ាកុប​បាន​ចូល​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​ពួក​អយ្យកោ​នៃ​អ្នក​រាល់​គ្នា​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​ចាត់​ម៉ូសេ និង​អើរ៉ុន​ឲ្យ​ទៅ​នាំ​ពួក​អយ្យកោ នៃ​អ្នក​រាល់​គ្នា​ចេញ ពី​ស្រុក​អេស៊ីព្ទ​មក ព្រម​ទាំង​ឲ្យ​គេ​មាន​ទី​លំនៅ​នៅ​ទី​នេះ

9. ប៉ុន្តែ គេ​បាន​ភ្លេច​ចោល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ​វិញ រួច​ទ្រង់​បាន​លក់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស៊ីសេរ៉ា ជា​មេ‌ទ័ព នៃ​ក្រុង​ហាសោរ ហើយ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន និង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​សាសន៍​ម៉ូអាប់ ដែល​បាន​មក​ច្បាំង​នឹង​គេ

10. គេ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា យើង​ខ្ញុំ​បាន​ធ្វើ​បាប​ហើយ ដ្បិត​យើង​ខ្ញុំ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា បែរ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​បាល និង​រូប​ព្រះ​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ សូម​ទ្រង់​ជួយ​ឲ្យ​យើង​ខ្ញុំ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ​ចុះ នោះ​យើង​ខ្ញុំ​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​វិញ

១ សាំយូអែល 12