១ សាំយូអែល 12:20-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. សាំយូ‌អែល​ឆ្លើយ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ទាំង​នេះ​មែន ប៉ុន្តែ កុំ​ឲ្យ​តែ​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ទៀត គឺ​ត្រូវ​ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ឲ្យ​អស់​ពី​ចិត្ត​ចុះ

21. កុំ​ឲ្យ​បែរ​ចេញ​ឡើយ ដ្បិត​យ៉ាង​នោះ អ្នក​រាល់​គ្នា​នឹង​វង្វេង​ទៅ​តាម​ការ​ឥត​អំពើ ដែល​គ្មាន​ប្រយោជន៍ ជា​ការ​ដែល​មិន​ចេះ​ជួយ​ឲ្យ​រួច​ផង សុទ្ធ​តែ​ជា​ការ​ឥត​អំពើ​ទាំង​អស់

22. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បោះ‌បង់​ចោល​រាស្ត្រ​ទ្រង់​ឡើយ ដោយ​ព្រោះ​ទ្រង់​យល់​ដល់​ព្រះ‌នាម​ទ្រង់​ដ៏​ជា​ធំ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ និង​យក​អ្នក​រាល់​គ្នា ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់

23. មួយ​ទៀត ចំណែក​ឯ​ខ្លួន​ខ្ញុំ​វិញ សូម​កុំ​ឲ្យ​ខ្ញុំ​ធ្វើ​បាប​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​លែង​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា នោះ​ឡើយ គឺ​ខ្ញុំ​នឹង​បង្ហាត់​បង្រៀន​ដល់​អ្នក​រាល់​គ្នា ឲ្យ​បាន​ចេះ​ប្រព្រឹត្ត​តាម​ផ្លូវ​ល្អ ហើយ​ទៀង​ត្រង់​វិញ

24. សូម​ឲ្យ​តែ​អ្នក​រាល់​គ្នា​បាន​កោត‌ខ្លាច ដល់​ព្រះ‌យេហូវ៉ា ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ដោយ​ស្មោះ‌ត្រង់ ហើយ​អស់​អំពី​ចិត្ត​ផង​ប៉ុណ្ណោះ ដ្បិត​ចូរ​ពិចារណា​មើល​ការ​ដ៏​ធំ​វិសេស​ទាំង​ម៉្លេះ ដែល​ទ្រង់​បាន​ប្រោស​ដល់​អ្នក​រាល់​គ្នា​ហើយ

25. ប៉ុន្តែ បើ​សិន​ណា​ជា​អ្នក​រាល់​គ្នា​ចេះ​តែ​ប្រព្រឹត្ត​សេចក្តី​អាក្រក់​ទៀត នោះ​អ្នក​រាល់​គ្នា ព្រម​ទាំង​ស្តេច​នៃ​អ្នក​រាល់​គ្នា នឹង​ត្រូវ​រោយ‌រៀវ​វិនាស​ទៅ​ទាំង​អស់​គ្នា​វិញ គ្រា​នោះ​សូល​សោយ‌រាជ្យ​បាន​១​ឆ្នាំ​ហើយ។

១ សាំយូអែល 12