9. និងពួកបងប្អូនគេ តាមពូជដំណគេរៀងខ្លួនទាំងអស់មាន៩៥៦នាក់ អ្នកទាំងនោះសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ តាមជំនួរវង្សឪពុកគេរៀងខ្លួន។
10. ក្នុងពួកសង្ឃ នោះមានយេដាយ៉ា យេហូយ៉ារីប យ៉ាគិន
11. អ័សារាជាកូនហ៊ីលគីយ៉ា ដែលជាកូនរបស់មស៊ូឡាមៗ ជាកូនសាដុកៗជាកូនមេរ៉ាយ៉ូតៗ ជាកូនអ័ហ៊ីទូប ដែលជាអ្នកត្រួតត្រាក្នុងព្រះវិហារនៃព្រះ
12. ព្រមទាំងអ័ដាយ៉ា ជាកូនយេរ៉ូហាំ ដែលជាកូនផាសហ៊ើរៗជាកូនម៉ាលគា ហើយមានម្អាសាយ ជាកូនអ័ឌីអែល ដែលជាកូនយ៉ាសេរ៉ាៗជាកូនមស៊ូឡាមៗជាកូនមស៊ីលេមីតៗជាកូនអ៊ីមមើរ
13. ហើយនឹងបងប្អូនគេ ដែលសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ទាំងអស់មាន១៧៦០នាក់ ជាពួកមនុស្សស្ទាត់ណាស់ ក្នុងការងារខាងព្រះវិហារនៃព្រះ។
14. ក្នុងពួកលេវី នោះមានសេម៉ាយ៉ា ជាកូនហាស៊ូប ដែលជាកូនអាសរីកាមៗជាកូនហាសាបយ៉ា ក្នុងពួកកូនចៅម្រ៉ារី
15. ព្រមទាំងបាកបាការ ហេរេស កាឡាល និងម៉ាថានា ជាកូនមីកា ដែលជាកូនស៊ីកគ្រីៗជាកូនអេសាភ
16. ហើយអូបាឌា ជាកូនសេម៉ាយ៉ា ដែលជាកូនកាឡាលៗជាកូនយេឌូថិន ហើយមានបេរេគា ជាកូនអេសា ដែលជាកូនអែលកាណា នៅភូមិទាំងប៉ុន្មាននៃពួកនថូផា។
17. ក្នុងពួកអ្នកឆ្មាំទ្វារ នោះមានសាលូម អ័កគូប ថាលម៉ូន អ័ហ៊ីម៉ាន និងបងប្អូនគេ ឯសាលូមនេះ គាត់ជាមេគេ
18. ពីដើមរៀងមក អ្នកទាំងនោះតែងតែចាំទ្វារស្តេច ជាទ្វារទិសខាងកើត ពួកអ្នកទាំងនោះសុទ្ធតែជាពួកឆ្មាំទ្វារ ក្នុងពួកកូនចៅលេវី
19. ឯសាលូម ជាកូនកូរ៉ា ដែលជាកូនអេបៀសាប់ៗជាកូនកូរេ និងពួកបងប្អូនដែលជាជំនួរវង្សឪពុកគាត់ គឺជាពួកកូរេ គេត្រួតត្រាលើការងាររបស់ពួកឆ្មាំទ្វារនៃត្រសាល ឯពួកអយ្យកោគេក៏បានត្រួតត្រាលើត្រសាលនៃព្រះយេហូវ៉ា គឺជាពួកឆ្មាំទ្វារដែរ
20. ហើយពីដើមភីនេហាស ជាកូនអេលាសារ គាត់ជាអ្នកត្រួតត្រាលើគេ ព្រះយេហូវ៉ាទ្រង់បានគង់ជាមួយនឹងគាត់