១ របាក្សត្រ 9:32-44 ព្រះគម្ពីរបរិសុទ្ធ (KHOV)

32. ហើយ​បង​ប្អូន​គេ​ខ្លះ ដែល​ជា​ពួក​កេហាត់​ដូច​គ្នា ក៏​ត្រួត​មើល​ការ​ធ្វើ​នំបុ័ង​តាំង​ទុក​រាល់​តែ​ថ្ងៃ​ឈប់​សំរាក។

33. ឯ​ពួក​អ្នក​ចំរៀង ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ពួក​ឪពុក​ក្នុង​ពួក​លេវី គេ​អាស្រ័យ​នៅ​ក្នុង​បន្ទប់​ទាំង​ប៉ុន្មាន ហើយ​ក៏​ទំនេរ​ពី​ការ​ឯ​ទៀត ដ្បិត​គេ​ធ្វើ​ការ‌ងារ​របស់​គេ​ទាំង​យប់​ទាំង​ថ្ងៃ

34. នេះ​ជា​ពួក​អ្នក​ដែល​ជា​កំពូល លើ​វង្ស​នៃ​ពួក​ឪពុក​ក្នុង​ពួក​លេវី តាម​ពង្សាវតារ​គេ គឺ​ជា​មេ​ទាំង​អស់ ហើយ​គេ​អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម។

35. ឯ​យេហ៊ី‌អែល ជា​អ្នក​តាំង​ក្រុង​គីបៀន ក៏​នៅ​ក្នុង​ទី​ក្រុង​នោះ​ឯង ប្រពន្ធ​គាត់​ឈ្មោះ​ម្អាកា

36. ឯ​កូន​ច្បង គឺ​អាបដូន រួច​ស៊ើរ គីស បាល នើរ ណាដាប

37. កេដោរ អ័ហ៊ីយ៉ូរ សាការី និង​មីកឡូត

38. ឯ​មីកឡូត​ក៏​បង្កើត​សាំម៉ា ពួក​អ្នក​ទាំង​នោះ​ក៏​អាស្រ័យ​នៅ​ជា​មួយ​នឹង​បង​ប្អូន​គេ នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ដែរ។

39. ឯ​នើរ​គាត់​បង្កើត​គីស គីស​បង្កើត​សូលៗ​បង្កើត​យ៉ូណា‌ថាន ហើយ​ម៉ាលគី-ស៊ូអា អ័ប៊ី‌ន៉ាដាប់ និង​អែស-បាល

40. កូន​របស់​យ៉ូណា‌ថាន គឺ​មេរីប-បាលៗ​បង្កើត​មីកា

41. ឯ​កូន​របស់​មីកា គឺ​ពីថូន មែលេក ថាក់រា និង​អ័ហាស

42. ឯ​អ័ហាស​គាត់​បង្កើត​យ៉ារ៉ាៗ​បង្កើត​អ័លេ‌មេត អាស‌ម៉ាវែត និង​ស៊ីមរីៗ​បង្កើត​ម៉ូសា

43. ម៉ូសា​បង្កើត​ប៊ីនា រួច​ប៊ីនា​មាន​កូន​ឈ្មោះ​រេផាយ៉ា រេផាយ៉ា​មាន​កូន​ឈ្មោះ​អេលាសារ ហើយ​អេលាសារ​មាន​កូន​ឈ្មោះ​អ័សេល

44. ឯ​អ័សេល​មាន​កូន​ប្រុស​៦ ឈ្មោះ​របស់​គេ គឺ​អាស‌រី‌កាម បូករូវ អ៊ីស‌ម៉ា‌អែល ស្អារា អូបាឌា និង​ហាណាន នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អ័សេល។

១ របាក្សត្រ 9