30. មានអ្នកខ្លះជាកូនរបស់ពួកសង្ឃ ធ្វើជាអ្នកផ្សំគ្រឿងក្រអូប
31. ឯម៉ាធិធា ជាពួកលេវីម្នាក់ ដែលជាកូនច្បងរបស់សាលូមក្នុងពួកកូរេ គាត់មានការងារត្រួតមើលនំទាំងប៉ុន្មាន ដែលចំអិនក្នុងជើងក្រាន
32. ហើយបងប្អូនគេខ្លះ ដែលជាពួកកេហាត់ដូចគ្នា ក៏ត្រួតមើលការធ្វើនំបុ័ងតាំងទុករាល់តែថ្ងៃឈប់សំរាក។
33. ឯពួកអ្នកចំរៀង ដែលសុទ្ធតែជាកំពូលលើវង្សរបស់ពួកឪពុកក្នុងពួកលេវី គេអាស្រ័យនៅក្នុងបន្ទប់ទាំងប៉ុន្មាន ហើយក៏ទំនេរពីការឯទៀត ដ្បិតគេធ្វើការងាររបស់គេទាំងយប់ទាំងថ្ងៃ
34. នេះជាពួកអ្នកដែលជាកំពូល លើវង្សនៃពួកឪពុកក្នុងពួកលេវី តាមពង្សាវតារគេ គឺជាមេទាំងអស់ ហើយគេអាស្រ័យនៅក្នុងក្រុងយេរូសាឡិម។
35. ឯយេហ៊ីអែល ជាអ្នកតាំងក្រុងគីបៀន ក៏នៅក្នុងទីក្រុងនោះឯង ប្រពន្ធគាត់ឈ្មោះម្អាកា
36. ឯកូនច្បង គឺអាបដូន រួចស៊ើរ គីស បាល នើរ ណាដាប
37. កេដោរ អ័ហ៊ីយ៉ូរ សាការី និងមីកឡូត
38. ឯមីកឡូតក៏បង្កើតសាំម៉ា ពួកអ្នកទាំងនោះក៏អាស្រ័យនៅជាមួយនឹងបងប្អូនគេ នៅក្នុងក្រុងយេរូសាឡិមដែរ។
39. ឯនើរគាត់បង្កើតគីស គីសបង្កើតសូលៗបង្កើតយ៉ូណាថាន ហើយម៉ាលគី-ស៊ូអា អ័ប៊ីន៉ាដាប់ និងអែស-បាល
40. កូនរបស់យ៉ូណាថាន គឺមេរីប-បាលៗបង្កើតមីកា
41. ឯកូនរបស់មីកា គឺពីថូន មែលេក ថាក់រា និងអ័ហាស
42. ឯអ័ហាសគាត់បង្កើតយ៉ារ៉ាៗបង្កើតអ័លេមេត អាសម៉ាវែត និងស៊ីមរីៗបង្កើតម៉ូសា
43. ម៉ូសាបង្កើតប៊ីនា រួចប៊ីនាមានកូនឈ្មោះរេផាយ៉ា រេផាយ៉ាមានកូនឈ្មោះអេលាសារ ហើយអេលាសារមានកូនឈ្មោះអ័សេល
44. ឯអ័សេលមានកូនប្រុស៦ ឈ្មោះរបស់គេ គឺអាសរីកាម បូករូវ អ៊ីសម៉ាអែល ស្អារា អូបាឌា និងហាណាន នោះសុទ្ធតែជាកូនចៅរបស់អ័សេល។