25. ឯពួកបងប្អូនគេ ដែលនៅឯភូមិគេរៀងខ្លួន ក៏ត្រូវចូលមកនៅជាមួយម្តងៗអស់៧ថ្ងៃ
26. ដ្បិតពួកលេវីទាំង៤នាក់ ដែលជាមេពួកឆ្មាំទ្វារ គេជាប់ធ្វើការងារគេ ហើយក៏ត្រួតលើបន្ទប់ និងលើរបស់ថ្លៃវិសេសក្នុងព្រះវិហារនៃព្រះ
27. គេមានទីអាស្រ័យនៅជុំវិញព្រះវិហារនៃព្រះ ដ្បិតការងារបើកទ្វាររាល់ព្រឹក នោះស្រេចនៅលើគេ។
28. មានពួកគេខ្លះ ជាអ្នកថែរក្សាភាជនៈ ដែលសំរាប់ការងារ ដ្បិតកាលណាគេយកគ្រឿងទាំងនោះចេញចូល នោះក៏ត្រូវរាប់គ្រប់ពេលវេលា
29. មានខ្លះទៀតបានតាំងឡើង ឲ្យត្រួតមើលប្រដាប់ទាំងប៉ុន្មាន និងភាជនៈរបស់ទីបរិសុទ្ធ ព្រមទាំងម្សៅយ៉ាងម៉ដ្ត ស្រាទំពាំងបាយជូរ និងប្រេង កំញាន ហើយនឹងគ្រឿងក្រអូបផង
30. មានអ្នកខ្លះជាកូនរបស់ពួកសង្ឃ ធ្វើជាអ្នកផ្សំគ្រឿងក្រអូប
31. ឯម៉ាធិធា ជាពួកលេវីម្នាក់ ដែលជាកូនច្បងរបស់សាលូមក្នុងពួកកូរេ គាត់មានការងារត្រួតមើលនំទាំងប៉ុន្មាន ដែលចំអិនក្នុងជើងក្រាន
32. ហើយបងប្អូនគេខ្លះ ដែលជាពួកកេហាត់ដូចគ្នា ក៏ត្រួតមើលការធ្វើនំបុ័ងតាំងទុករាល់តែថ្ងៃឈប់សំរាក។
33. ឯពួកអ្នកចំរៀង ដែលសុទ្ធតែជាកំពូលលើវង្សរបស់ពួកឪពុកក្នុងពួកលេវី គេអាស្រ័យនៅក្នុងបន្ទប់ទាំងប៉ុន្មាន ហើយក៏ទំនេរពីការឯទៀត ដ្បិតគេធ្វើការងាររបស់គេទាំងយប់ទាំងថ្ងៃ
34. នេះជាពួកអ្នកដែលជាកំពូល លើវង្សនៃពួកឪពុកក្នុងពួកលេវី តាមពង្សាវតារគេ គឺជាមេទាំងអស់ ហើយគេអាស្រ័យនៅក្នុងក្រុងយេរូសាឡិម។
35. ឯយេហ៊ីអែល ជាអ្នកតាំងក្រុងគីបៀន ក៏នៅក្នុងទីក្រុងនោះឯង ប្រពន្ធគាត់ឈ្មោះម្អាកា
36. ឯកូនច្បង គឺអាបដូន រួចស៊ើរ គីស បាល នើរ ណាដាប
37. កេដោរ អ័ហ៊ីយ៉ូរ សាការី និងមីកឡូត
38. ឯមីកឡូតក៏បង្កើតសាំម៉ា ពួកអ្នកទាំងនោះក៏អាស្រ័យនៅជាមួយនឹងបងប្អូនគេ នៅក្នុងក្រុងយេរូសាឡិមដែរ។
39. ឯនើរគាត់បង្កើតគីស គីសបង្កើតសូលៗបង្កើតយ៉ូណាថាន ហើយម៉ាលគី-ស៊ូអា អ័ប៊ីន៉ាដាប់ និងអែស-បាល
40. កូនរបស់យ៉ូណាថាន គឺមេរីប-បាលៗបង្កើតមីកា
41. ឯកូនរបស់មីកា គឺពីថូន មែលេក ថាក់រា និងអ័ហាស
42. ឯអ័ហាសគាត់បង្កើតយ៉ារ៉ាៗបង្កើតអ័លេមេត អាសម៉ាវែត និងស៊ីមរីៗបង្កើតម៉ូសា