១ របាក្សត្រ 9:2-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. រីឯ​ពួក​ដែល​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ជា​កេរ‌អាករ​របស់​គេ​មុន​បង្អស់ នោះ​គឺ​ពួក​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី និង​ពួក​នេធីនិម

3. ឯ​ពួក​កូន​ចៅ​យូដា ពួក​កូន​ចៅ​បេន‌យ៉ា‌មីន ពួក​កូន​ចៅ​អេប្រា‌អិម និង​ម៉ាន៉ាសេ គេ​សុទ្ធ​តែ​នៅ​ក្រុង​យេរូ‌សាឡិម

4. ក្នុង​ពួក​កូន​របស់​ពេរេស​ជា​កូន​យូដា នោះ​មាន​អ៊ូថាយ ជា​កូន​អាំមីហ៊ូត ដែល​ជា​កូន​អំរីៗ​ជា​កូន​អ៊ីមរីៗ​ជា​កូន​បានី

5. ហើយ​ក្នុង​ពួក​ស៊ីឡូរ នោះ​មាន​អ័សាយ៉ា ជា​កូន​ច្បង និង​កូន​ចៅ​គាត់​ទាំង​អស់

១ របាក្សត្រ 9