1. គឺយ៉ាងនោះដែលបានរាប់សាសន៍អ៊ីស្រាអែលទាំងអស់ តាមពង្សាវតាររបស់គេ ហើយបានកត់ទុកក្នុងបញ្ជីរបស់ពួកស្តេចសាសន៍អ៊ីស្រាអែល រួចមក ពួកយូដាត្រូវដឹកនាំទៅជាឈ្លើយដល់ស្រុកបាប៊ីឡូន ដោយព្រោះអំពើរំលងរបស់គេ។
2. រីឯពួកដែលបាននៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលជាកេរអាកររបស់គេមុនបង្អស់ នោះគឺពួកអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី និងពួកនេធីនិម
3. ឯពួកកូនចៅយូដា ពួកកូនចៅបេនយ៉ាមីន ពួកកូនចៅអេប្រាអិម និងម៉ាន៉ាសេ គេសុទ្ធតែនៅក្រុងយេរូសាឡិម
4. ក្នុងពួកកូនរបស់ពេរេសជាកូនយូដា នោះមានអ៊ូថាយ ជាកូនអាំមីហ៊ូត ដែលជាកូនអំរីៗជាកូនអ៊ីមរីៗជាកូនបានី
5. ហើយក្នុងពួកស៊ីឡូរ នោះមានអ័សាយ៉ា ជាកូនច្បង និងកូនចៅគាត់ទាំងអស់
6. ក្នុងពួកកូនសេរ៉ាស នោះមានយេអួល និងពួកបងប្អូនគាត់ រួមទាំងអស់មាន៦៩០នាក់
7. ក្នុងពួកកូនចៅបេនយ៉ាមីន នោះមានសាលូវ ជាកូនមស៊ូឡាម ជាកូនហូដាវា ជាកូនហាសេនួរ
8. ព្រមទាំងយីបនេយ៉ា ជាកូនយេរ៉ូហាំ និងអេឡា ជាកូនអ៊ូស៊ី ដែលជាកូនមីករីៗជាកូនមស៊ូឡាមៗ ជាកូនសេផាធាៗ ជាកូនរេហួលៗជាកូនយីបនីយ៉ា
9. និងពួកបងប្អូនគេ តាមពូជដំណគេរៀងខ្លួនទាំងអស់មាន៩៥៦នាក់ អ្នកទាំងនោះសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ តាមជំនួរវង្សឪពុកគេរៀងខ្លួន។
10. ក្នុងពួកសង្ឃ នោះមានយេដាយ៉ា យេហូយ៉ារីប យ៉ាគិន