6. ឯកូនរបស់អេហ៊ុឌ ជាពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកអ្នកស្រុកកេបា ដែលត្រូវផ្លាស់ទៅនៅក្រុងម៉ាន៉ាហាត់វិញ
7. គឺណាម៉ាន អ័ហ៊ីយ៉ា និងកេរ៉ា គឺកេរ៉ានេះ ដែលនាំគេផ្លាស់ទៅនោះ ហើយគាត់ក៏បង្កើតអ៊ូសា និងអ័ហ៊ីហ៊ូឌ
8. ឯសាហារែម គាត់បង្កើតកូននៅស្រុកម៉ូអាប់ ក្រោយដែលបានឲ្យគេទៅ ឯប្រពន្ធគាត់ គឺហ៊ូស៊ីម និងប្អារ៉ា