1. ឯបេនយ៉ាមីន គាត់បង្កើតបេឡាជាកូនច្បង រួចអ័សបេល ជាកូនទី២ អ័ហ៊ីរ៉ាមទី៣
2. ណូហាទី៤ រ៉ាផាទី៥
3. ឯបេឡាក៏មានកូន គឺអ័តដើរ កេរ៉ា អ័ប៊ីហ៊ូឌ
4. អ័ប៊ីសួរ ណាម៉ាន អ័ហូអា
5. កេរ៉ា សេភូផាន និងហ៊ូរ៉ាម
6. ឯកូនរបស់អេហ៊ុឌ ជាពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកអ្នកស្រុកកេបា ដែលត្រូវផ្លាស់ទៅនៅក្រុងម៉ាន៉ាហាត់វិញ
7. គឺណាម៉ាន អ័ហ៊ីយ៉ា និងកេរ៉ា គឺកេរ៉ានេះ ដែលនាំគេផ្លាស់ទៅនោះ ហើយគាត់ក៏បង្កើតអ៊ូសា និងអ័ហ៊ីហ៊ូឌ
8. ឯសាហារែម គាត់បង្កើតកូននៅស្រុកម៉ូអាប់ ក្រោយដែលបានឲ្យគេទៅ ឯប្រពន្ធគាត់ គឺហ៊ូស៊ីម និងប្អារ៉ា
9. ហើយគាត់បង្កើតកូន និងហូដេស ជាប្រពន្ធគាត់ គឺយ៉ូបាប់ ស៊ីបយ៉ា មេសា ម៉ាលកាម
10. យេអ៊ូស សុកយ៉ា និងមារម៉ា នោះសុទ្ធតែជាកូនគាត់ ជាកំពូលលើវង្សរបស់ឪពុកគេ
11. គាត់ក៏បង្កើតកូននឹងហ៊ូស៊ីមដែរ គឺអ័ប៊ីធូប និងអែលផ្អាល
12. ឯកូនរបស់អែលផ្អាល គឺហេប៊ើរ មីសាម សេមើរ ជាអ្នកដែលសង់ក្រុងអូណូរ និងក្រុងឡូឌ ព្រមទាំងភូមិនៅជុំវិញទាំងប៉ុន្មានផង
13. ហើយបេរា និងសេម៉ា ដែលជាកំពូលលើវង្សរបស់ឪពុកគេ ជាពួកអ្នកស្រុកអាយ៉ាឡូន គេបានឈ្នះធ្វើឲ្យពួកអ្នកស្រុកកាថរត់ចេញ
14. ហើយអ័ហ៊ីយ៉ូរ សាសាក់ យេរេម៉ូត