9. ក៏បានរាប់គេតាមពង្សាវតារ តាមដំណគេ សុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ឃើញមានចំនួន២ម៉ឺន២០០នាក់
10. ឯកូនរបស់យេឌីអែល គឺប៊ីលហាន ហើយកូនរបស់ប៊ីលហាន គឺយេអ៊ូស បេនយ៉ាមីន អេហ៊ុឌ ក្នាអាណា សេថាន តើស៊ីស និងអ័ហ៊ីសាហារ
11. នោះសុទ្ធតែជាកូនរបស់យេឌីអែល តាមពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលអាចនឹងចេញទៅច្បាំងក្នុងពួកពលទ័ពបាន មានចំនួន១ម៉ឺន៧ពាន់២០០នាក់
12. ក៏មានស៊ូភីម និងហ៊ូភីម ជាកូនអ៊ា ហើយហ៊ូស៊ីម ជាកូនអ័ហ៊ើរដែរ។
13. ឯកូនរបស់ណែបថាលី គឺយ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលិម សុទ្ធតែជាកូនរបស់នាងប៊ីលហា។
14. ឯកូនរបស់ម៉ាន៉ាសេ គឺអាសរាល ដែលប្រពន្ធចុងរបស់គាត់ ជាស្រីសាសន៍អើរ៉ាម បានបង្កើត នាងក៏បង្កើតម៉ាគារ ជាឪពុកកាឡាត
15. ហើយម៉ាគារបានយកប្រពន្ធឈ្មោះម្អាកា ជាប្អូនស្រីរបស់ពួកហ៊ូភីម និងស៊ូភីម ហើយកូនទី២របស់ម៉ាន៉ាសេ គឺស្លូផិហាត រីឯស្លូផិហាតគាត់មានសុទ្ធតែកូនស្រី
16. ឯនាងម្អាកាជាប្រពន្ធម៉ាគារនាងបង្កើតបានកូនប្រុស១ ឲ្យឈ្មោះថា ពេរែស ប្អូនគាត់ឈ្មោះសេរែស ហើយកូនរបស់អ្នកនោះ គឺអ៊ូឡាម និងរ៉ាគែម
17. ឯកូនរបស់អ៊ូឡាម គឺបេដាន នេះសុទ្ធតែជាកូនចៅរបស់កាឡាត ដែលជាកូនម៉ាគារ ជាកូនម៉ាន៉ាសេ
18. ហើយហាម៉ូលេកេត ជាប្អូនស្រីគាត់ ក៏បង្កើតអ៊ីសហូឌ អ័បៀស៊ើរ និងម៉ាឡា
19. ហើយកូនរបស់សេមីដា គឺអ័សយ៉ាន ស៊ីគែម លីកហ៊ី អ័នីយ៉ាម។
20. ឯកូនរបស់អេប្រាអិម គឺស៊ុថេឡាៗបង្កើតបេរេឌ បេរេឌបង្កើតថាហាតៗ បង្កើតអេឡាដាៗ បង្កើតថាហាត