9. ក៏បានរាប់គេតាមពង្សាវតារ តាមដំណគេ សុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ឃើញមានចំនួន២ម៉ឺន២០០នាក់
10. ឯកូនរបស់យេឌីអែល គឺប៊ីលហាន ហើយកូនរបស់ប៊ីលហាន គឺយេអ៊ូស បេនយ៉ាមីន អេហ៊ុឌ ក្នាអាណា សេថាន តើស៊ីស និងអ័ហ៊ីសាហារ
11. នោះសុទ្ធតែជាកូនរបស់យេឌីអែល តាមពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលអាចនឹងចេញទៅច្បាំងក្នុងពួកពលទ័ពបាន មានចំនួន១ម៉ឺន៧ពាន់២០០នាក់
12. ក៏មានស៊ូភីម និងហ៊ូភីម ជាកូនអ៊ា ហើយហ៊ូស៊ីម ជាកូនអ័ហ៊ើរដែរ។