25. បេរាបង្កើតរេផា និងរេសែប រេផាបង្កើតថេឡាៗ បង្កើតថាហាន
26. ថាហានបង្កើតឡាអាដានៗ បង្កើតអាំមីហ៊ូតៗបង្កើតអេលីសាម៉ា
27. អេលីសាម៉ាបង្កើតនុនៗបង្កើតយ៉ូស្វេ។
28. ឯកេរអាករ និងទីលំនៅរបស់គេ នោះគឺនៅក្រុងបេត-អែល និងភូមិនៅជុំវិញ ហើយទៅខាងកើតដល់ក្រុងណាអារ៉ាន និងខាងលិចដល់ក្រុងកេស៊ើរ និងភូមិជុំវិញ ព្រមទាំងក្រុងស៊ីគែម និងភូមិនៅជុំវិញ រហូតដល់ក្រុងកាសា និងភូមិនៅជុំវិញទាំងប៉ុន្មាន
29. ហើយតាមព្រំដែននៃពួកកូនចៅម៉ាន៉ាសេ នោះមានក្រុងបេត-សៀន និងភូមិនៅជុំវិញ ក្រុងត្អាណាក និងភូមិនៅជុំវិញ ក្រុងមេគីដោ និងភូមិនៅជុំវិញ ក្រុងដោរ និងភូមិនៅជុំវិញទាំងប៉ុន្មាន ពួកកូនចៅយ៉ូសែប ជាកូនអ៊ីស្រាអែល គេនៅក្នុងទីក្រុងទាំងនោះ។
30. ឯកូនរបស់អេស៊ើរគឺយីមន៉ា យីសវ៉ា យីសវី បេរា និងសេរ៉ា ជាប្អូនស្រីគេ
31. ឯកូនបេរា គឺហេប៊ើរ និងម៉ាលគាល ជាឪពុកប៊ីសាវីត
32. ហើយហេប៊ើរបង្កើតយ៉ាផ្លេត សូមើរ ហូថាម និងស៊ូអា ដែលជាប្អូនស្រីគេ
33. ឯកូនរបស់យ៉ាផ្លេត គឺផាសាក់ ប៊ីមហាល និងអ័សវ៉ាត នេះសុទ្ធតែជាកូនយ៉ាផ្លេត
34. ឯកូនរបស់សូមើរ គឺអ័ហ៊ី រ៉ូកា ហ៊ូបបា និងអើរ៉ាម
35. កូនរបស់ហេលេមជាប្អូនគាត់ គឺសូផា យីមន៉ា សេលេស និងអាំម៉ាល
36. ឯកូនរបស់សូផា គឺស៊ូអា ហានេភើរ ស៊ូអាល បេរី យីមរ៉ា
37. បេស៊ើរ ហូឌ សាំម៉ា ស៊ីលសា យីតរ៉ាន និងប្អេរ៉ា
38. ឯកូនរបស់យេធើ គឺយេភូនេ ពីសផា និងអើរ៉ា
39. កូនរបស់អ៊ូឡា គឺអើរ៉ាស ហានាស និងរីសយ៉ា
40. នោះសុទ្ធតែជាកូនចៅរបស់អេស៊ើរ ជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សជ្រើសរើសហើយខ្លាំងពូកែ មានចិត្តក្លាហាន ជាមេលើពួកចៅហ្វាយ ដែលបានរាប់តាមពង្សាវតារ សំរាប់ក្រសួងខាងចំបាំង មានចំនួនជា២ម៉ឺន៦ពាន់នាក់។