17. ឯកូនរបស់អ៊ូឡាម គឺបេដាន នេះសុទ្ធតែជាកូនចៅរបស់កាឡាត ដែលជាកូនម៉ាគារ ជាកូនម៉ាន៉ាសេ
18. ហើយហាម៉ូលេកេត ជាប្អូនស្រីគាត់ ក៏បង្កើតអ៊ីសហូឌ អ័បៀស៊ើរ និងម៉ាឡា
19. ហើយកូនរបស់សេមីដា គឺអ័សយ៉ាន ស៊ីគែម លីកហ៊ី អ័នីយ៉ាម។
20. ឯកូនរបស់អេប្រាអិម គឺស៊ុថេឡាៗបង្កើតបេរេឌ បេរេឌបង្កើតថាហាតៗ បង្កើតអេឡាដាៗ បង្កើតថាហាត
21. ថាហាតគាត់បង្កើតសាបាឌៗ បង្កើតស៊ុថេឡាៗបង្កើតអេសើរ និងអេលាឌ ដែលពួកអ្នកកើតនៅស្រុកកាថបានសំឡាប់ ដោយព្រោះអ្នកទាំង២នោះបានចុះទៅ ចង់យកហ្វូងសត្វរបស់គេ
22. ឯអេប្រាអិមជាឪពុក ក៏កាន់ទុក្ខជាយូរថ្ងៃ ហើយពួកបងប្អូនក៏មកជួយរំដោះទុក្ខ
23. រួចគាត់ចូលទៅឯប្រពន្ធ ហើយនាងមានទំងន់ បង្កើតបានកូនប្រុស១ គាត់ឲ្យឈ្មោះថា បេរា ដោយព្រោះកើតមានសេចក្ដីអាក្រក់ដល់គ្រួគាត់
24. កូនស្រីរបស់គាត់ គឺសេអេរ៉ា ជាអ្នកសង់ក្រុងបេត-ហូរ៉ុនខាងក្រោម ហើយខាងលើផង និងក្រុងអ៊ូសេន-សេអេរ៉ាដែរ
25. បេរាបង្កើតរេផា និងរេសែប រេផាបង្កើតថេឡាៗ បង្កើតថាហាន