១ របាក្សត្រ 7:16-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ឯ​នាង​ម្អាកា​ជា​ប្រពន្ធ​ម៉ាគារ​នាង​បង្កើត​បាន​កូន​ប្រុស​១ ឲ្យ​ឈ្មោះ​ថា ពេរែស ប្អូន​គាត់​ឈ្មោះ​សេរែស ហើយ​កូន​របស់​អ្នក​នោះ គឺ​អ៊ូឡាម និង​រ៉ាគែម

17. ឯ​កូន​របស់​អ៊ូឡាម គឺ​បេដាន នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​កាឡាត ដែល​ជា​កូន​ម៉ាគារ ជា​កូន​ម៉ាន៉ាសេ

18. ហើយ​ហាម៉ូ‌លេ‌កេត ជា​ប្អូន​ស្រី​គាត់ ក៏​បង្កើត​អ៊ីសហូឌ អ័បៀ‌ស៊ើរ និង​ម៉ាឡា

19. ហើយ​កូន​របស់​សេមីដា គឺ​អ័ស‌យ៉ាន ស៊ីគែម លីកហ៊ី អ័នី‌យ៉ាម។

១ របាក្សត្រ 7