12. ក៏មានស៊ូភីម និងហ៊ូភីម ជាកូនអ៊ា ហើយហ៊ូស៊ីម ជាកូនអ័ហ៊ើរដែរ។
13. ឯកូនរបស់ណែបថាលី គឺយ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលិម សុទ្ធតែជាកូនរបស់នាងប៊ីលហា។
14. ឯកូនរបស់ម៉ាន៉ាសេ គឺអាសរាល ដែលប្រពន្ធចុងរបស់គាត់ ជាស្រីសាសន៍អើរ៉ាម បានបង្កើត នាងក៏បង្កើតម៉ាគារ ជាឪពុកកាឡាត
15. ហើយម៉ាគារបានយកប្រពន្ធឈ្មោះម្អាកា ជាប្អូនស្រីរបស់ពួកហ៊ូភីម និងស៊ូភីម ហើយកូនទី២របស់ម៉ាន៉ាសេ គឺស្លូផិហាត រីឯស្លូផិហាតគាត់មានសុទ្ធតែកូនស្រី