71. ឯពួកកូនចៅគើសុន នោះបានចែកឲ្យមានទីក្រុងរបស់ពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺក្រុងកូឡាននៅស្រុកបាសាន និងតំបន់នៅជុំវិញ ហើយក្រុងអាសថារ៉ូត និងតំបន់នៅជុំវិញ
72. ហើយពីពូជអំបូរអ៊ីសាខារ ក៏ឲ្យក្រុងកេដេស និងតំបន់នៅជុំវិញ ក្រុងដាប្រាត និងតំបន់នៅជុំវិញ
73. ក្រុងរ៉ាម៉ូត និងតំបន់នៅជុំវិញ ហើយក្រុងអានេម និងតំបន់នៅជុំវិញ
74. ពីពូជអំបូរអេស៊ើរ ក៏ឲ្យក្រុងម៉ាសាល និងតំបន់នៅជុំវិញ ក្រុងអាប់ដូន និងតំបន់នៅជុំវិញ
75. ក្រុងហ៊ូកូក និងតំបន់នៅជុំវិញ ហើយក្រុងរេហុប និងដប់នៅជុំវិញ
76. ពីពូជអំបូរណែបថាលី ក៏ឲ្យក្រុងកេដេស នៅស្រុកកាលីឡេ និងតំបន់នៅជុំវិញក្រុងហាំម៉ូន និងតំបន់នៅជុំវិញ ហើយក្រុងគារយ៉ាថែម និងតំបន់នៅជុំវិញ។
77. ឯពួកលេវីដែលសល់ គឺជាពួកម្រ៉ារី នោះបានចែកឲ្យគេ ពីពូជអំបូរសាប់យូល៉ូន គឺក្រុងរីម៉ូនរ និងតំបន់នៅជុំវិញ ក្រុងតាបោរ និងតំបន់នៅជុំវិញ
78. និងខាងនាយទន្លេយ័រដាន់ ត្រង់ក្រុងយេរីខូរ គឺខាងកើតទន្លេនោះពីពូជអំបូររូបេន ក៏ឲ្យក្រុងបេស៊ើរ ដែលនៅទីរហោស្ថាន និងតំបន់នៅជុំវិញ ក្រុងយ៉ាហាស និងតំបន់នៅជុំវិញ
79. ក្រុងក្តេម៉ូត និងតំបន់នៅជុំវិញ ហើយក្រុងមេផ្អាត និងតំបន់នៅជុំវិញ
80. ពីពូជអំបូរកាឌ់ បានឲ្យក្រុងរ៉ាម៉ូតនៅស្រុកកាឡាត និងតំបន់នៅជុំវិញ ក្រុងម៉ាហាណែម និងតំបន់នៅជុំវិញ
81. ក្រុងហែសបូន និងតំបន់នៅជុំវិញ ហើយក្រុងយ៉ាស៊ើរ និងតំបន់នៅជុំវិញ។