53. អ័ហ៊ីទូបបង្កើតសាដុកៗបង្កើតអ័ហ៊ីម៉ាស។
54. ឯទីលំនៅរបស់ពួកកូនចៅអើរ៉ុន តាមទីក្រុង តាមព្រំដែន នោះខាងឯពួកគ្រួកេហាត់ (ដ្បិតពួកគេបានឆ្នោតទី១)
55. បានឲ្យគេមានក្រុងហេប្រុន នៅស្រុកយូដា និងតំបន់នៅជាប់ជុំវិញ
56. តែស្រែចំការនៃទីក្រុង និងភូមិនៅជាប់ជុំវិញ នោះបានឲ្យដល់កាលែប ជាកូនយេភូនេវិញ
57. ហើយបានឲ្យទីក្រុងពំនាក់ទាំងប៉ុន្មាន ដល់ពួកកូនចៅអើរ៉ុនដែរ គឺក្រុងហេប្រុន ក្រុងលិបណា និងតំបន់នៅជុំវិញក្រុងយ៉ាទារ ក្រុងអែសថេម៉ូរ និងតំបន់នៅជុំវិញ
58. ក្រុងហូឡូន និងតំបន់នៅជុំវិញ ក្រុងដេបៀរ និងតំបន់នៅជុំវិញ
59. ក្រុងអាសាន និងតំបន់នៅជុំវិញ ក្រុងបេត-សេមែស និងតំបន់នៅជុំវិញ
60. ហើយពីពូជអំបូរបេនយ៉ាមីន នោះក៏ឲ្យក្រុងកេបា និងតំបន់នៅជុំវិញ ក្រុងអាលេមែត និងតំបន់នៅជុំវិញ ហើយក្រុងអាន៉ាថោត និងតំបន់នៅជុំវិញ ទីក្រុងសំរាប់ពួកគ្រួកេហាត់ទាំងអស់មាន១៣។
61. ឯពួកកូនចៅកេហាត់ ដែលសល់ក្នុងពួកគ្រួទាំងប៉ុន្មានរបស់ពូជអំបូរនោះ នោះតាមឆ្នោតបានឲ្យទីក្រុង១០ពីពូជអំបូរម៉ាន៉ាសេ១ចំហៀងដល់គេ
62. ឯពួកកូនចៅគើសុនតាមគ្រួគេ នោះបានឲ្យទីក្រុង១៣ ពីពូជអំបូរអ៊ីសាខារ អេស៊ើរ ណែបថាលី ហើយពីពូជអំបូរម៉ាន៉ាសេដែលនៅស្រុកបាសាន
63. ចំណែកឯពួកកូនចៅម្រ៉ារីតាមគ្រួគេ នោះតាមឆ្នោតបានឲ្យទីក្រុង១២ ពីពូជអំបូររូបេន កាឌ់ និងសាប់យូល៉ូន
64. ពួកកូនចៅសាសន៍អ៊ីស្រាអែលបានឲ្យទីក្រុងទាំងនោះ ព្រមទាំងតំបន់នៅជុំវិញ ទៅពួកលេវី
65. គេបានចែកទីក្រុងទាំងប៉ុន្មាន ដែលមានឈ្មោះកត់ទុកនេះដល់គេ ពីពូជអំបូរនៃកូនចៅយូដា កូនចៅស៊ីម្មាន និងកូនចៅបេនយ៉ាមីន ដោយចាប់ឆ្នោត។