5. ឯអ័ប៊ីសួរបង្កើតប៊ូកគីៗបង្កើតអ៊ូស៊ី
6. អ៊ូស៊ីបង្កើតសេរ៉ាហ៊ាៗបង្កើតមេរ៉ាយ៉ូត
7. មេរ៉ាយ៉ូតបង្កើតអ័ម៉ារា អ័ម៉ារាបង្កើតអ័ហ៊ីទូប
8. ឯអ័ហ៊ីទូបក៏បង្កើតសាដុកៗបង្កើតអ័ហ៊ីម៉ាស
9. អ័ហ៊ីម៉ាសបង្កើតអ័សារាៗបង្កើតយ៉ូហាណាន
10. យ៉ូហាណានបង្កើតអ័សារា (គឺលោកនោះឯងដែលធ្វើការងារជាសង្ឃ នៅក្នុងព្រះវិហារ ដែលសាឡូម៉ូនបានស្អាង នៅក្រុងយេរូសាឡិម)
11. ឯអ័សារាក៏បង្កើតអ័ម៉ារា អ័ម៉ារាបង្កើតអ័ហ៊ីទូប
12. អ័ហ៊ីទូបបង្កើតសាដុកៗបង្កើតសាលូម
13. សាលូមបង្កើតហ៊ីលគីយ៉ាៗបង្កើតអ័សារា
14. អ័សារាបង្កើតសេរ៉ាយ៉ាៗបង្កើតយេហូសាដាក
15. យេហូសាដាកក៏ទៅជាឈ្លើយ ក្នុងកាលដែលព្រះយេហូវ៉ាបានដឹកនាំពួកយូដា និងពួកក្រុងយេរូសាឡិមទៅ ដោយព្រះហស្តនៃនេប៊ូក្នេសា។