១ របាក្សត្រ 6:48-64 ព្រះគម្ពីរបរិសុទ្ធ (KHOV)

48. ហើយ​គឺ​ពួក​លេវី ជា​បង​ប្អូន​គេ ដែល​បាន​ដំរូវ​ឲ្យ​ធ្វើ​ការ‌ងារ​ទាំង​អស់ នៅ​ក្នុង​រោង​ឧបោសថ​ផង​ព្រះ‌វិហារ​នៃ​ព្រះ។

49. ឯ​អើរ៉ុន និង​ពួក​កូន​លោក គេ​ថ្វាយ​ដង្វាយ​នៅ​លើ​អាស‌នា​នៃ​ដង្វាយ​ដុត និង​អាស‌នា​គ្រឿង​ក្រអូប ក៏​ធ្វើ​សំរេច​ការ‌ងារ​ទាំង​អស់ នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត និង​ការ​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​បាប នៃ​ពួក​អ៊ីស្រា‌អែល​ផង តាម​គ្រប់​ទាំង​បង្គាប់​របស់​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ

50. នេះ​កូន​ចៅ​អើរ៉ុន គឺ​លោក​បង្កើត​អេលាសារៗ​បង្កើត​ភីនេ‌ហាសៗ​បង្កើត​អ័ប៊ី‌សួរ

51. ឯ​អ័ប៊ី‌សួរ​ក៏​បង្កើត​ប៊ូកគីៗ បង្កើត​អ៊ូស៊ីៗ​បង្កើត​សេរ៉ា‌ហ៊ា

52. សេរ៉ា‌ហ៊ា​បង្កើត​មេរ៉ាយ៉ូតៗ​បង្កើត​អ័ម៉ារាៗ​បង្កើត​អ័ហ៊ី‌ទូប

53. អ័ហ៊ី‌ទូប​បង្កើត​សាដុកៗ​បង្កើត​អ័ហ៊ីម៉ាស។

54. ឯ​ទី​លំនៅ​របស់​ពួក​កូន​ចៅ​អើរ៉ុន តាម​ទី​ក្រុង តាម​ព្រំ‌ដែន នោះ​ខាង​ឯ​ពួក​គ្រួ​កេហាត់ (ដ្បិត​ពួក​គេ​បាន​ឆ្នោត​ទី​១)

55. បាន​ឲ្យ​គេ​មាន​ក្រុង​ហេប្រុន នៅ​ស្រុក​យូដា និង​តំបន់​នៅ​ជាប់​ជុំវិញ

56. តែ​ស្រែ​ចំការ​នៃ​ទី​ក្រុង និង​ភូមិ​នៅ​ជាប់​ជុំវិញ នោះ​បាន​ឲ្យ​ដល់​កាលែប ជា​កូន​យេភូនេ​វិញ

57. ហើយ​បាន​ឲ្យ​ទី​ក្រុង​ពំនាក់​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​ចៅ​អើរ៉ុន​ដែរ គឺ​ក្រុង​ហេប្រុន ក្រុង​លិបណា និង​តំបន់​នៅ​ជុំវិញ​ក្រុង​យ៉ាទារ ក្រុង​អែស‌ថេម៉ូរ និង​តំបន់​នៅ​ជុំវិញ

58. ក្រុង​ហូឡូន និង​តំបន់​នៅ​ជុំវិញ ក្រុង​ដេបៀរ និង​តំបន់​នៅ​ជុំវិញ

59. ក្រុង​អាសាន និង​តំបន់​នៅ​ជុំវិញ ក្រុង​បេត-សេមែស និង​តំបន់​នៅ​ជុំវិញ

60. ហើយ​ពី​ពូជ​អំបូរ​បេន‌យ៉ា‌មីន នោះ​ក៏​ឲ្យ​ក្រុង​កេបា និង​តំបន់​នៅ​ជុំវិញ ក្រុង​អាលេ‌មែត និង​តំបន់​នៅ​ជុំវិញ ហើយ​ក្រុង​អាន៉ា‌ថោត និង​តំបន់​នៅ​ជុំវិញ ទី​ក្រុង​សំរាប់​ពួក​គ្រួ​កេហាត់​ទាំង​អស់​មាន​១៣។

61. ឯ​ពួក​កូន​ចៅ​កេហាត់ ដែល​សល់​ក្នុង​ពួក​គ្រួ​ទាំង​ប៉ុន្មាន​របស់​ពូជ​អំបូរ​នោះ នោះ​តាម​ឆ្នោត​បាន​ឲ្យ​ទី​ក្រុង​១០​ពី​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ដល់​គេ

62. ឯ​ពួក​កូន​ចៅ​គើសុន​តាម​គ្រួ​គេ នោះ​បាន​ឲ្យ​ទី​ក្រុង​១៣ ពី​ពូជ​អំបូរ​អ៊ីសាខារ អេស៊ើរ ណែប‌ថាលី ហើយ​ពី​ពូជ​អំបូរ​ម៉ាន៉ាសេ​ដែល​នៅ​ស្រុក​បាសាន

63. ចំណែក​ឯ​ពួក​កូន​ចៅ​ម្រ៉ារី​តាម​គ្រួ​គេ នោះ​តាម​ឆ្នោត​បាន​ឲ្យ​ទី​ក្រុង​១២ ពី​ពូជ​អំបូរ​រូបេន កាឌ់ និង​សាប់‌យូល៉ូន

64. ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​បាន​ឲ្យ​ទី​ក្រុង​ទាំង​នោះ ព្រម​ទាំង​តំបន់​នៅ​ជុំវិញ ទៅ​ពួក​លេវី

១ របាក្សត្រ 6