47. សេមើរ ជាកូនម៉ាសលីៗជាកូនមូស៊ីៗជាកូនម្រ៉ារីៗជាកូនលេវី
48. ហើយគឺពួកលេវី ជាបងប្អូនគេ ដែលបានដំរូវឲ្យធ្វើការងារទាំងអស់ នៅក្នុងរោងឧបោសថផងព្រះវិហារនៃព្រះ។
49. ឯអើរ៉ុន និងពួកកូនលោក គេថ្វាយដង្វាយនៅលើអាសនានៃដង្វាយដុត និងអាសនាគ្រឿងក្រអូប ក៏ធ្វើសំរេចការងារទាំងអស់ នៅក្នុងទីបរិសុទ្ធបំផុត និងការថ្វាយដង្វាយឲ្យធួននឹងបាប នៃពួកអ៊ីស្រាអែលផង តាមគ្រប់ទាំងបង្គាប់របស់ម៉ូសេ ជាអ្នកបំរើនៃព្រះ
50. នេះកូនចៅអើរ៉ុន គឺលោកបង្កើតអេលាសារៗបង្កើតភីនេហាសៗបង្កើតអ័ប៊ីសួរ
51. ឯអ័ប៊ីសួរក៏បង្កើតប៊ូកគីៗ បង្កើតអ៊ូស៊ីៗបង្កើតសេរ៉ាហ៊ា
52. សេរ៉ាហ៊ាបង្កើតមេរ៉ាយ៉ូតៗបង្កើតអ័ម៉ារាៗបង្កើតអ័ហ៊ីទូប