31. កាលហឹបនៃព្រះបានសេចក្ដីសំរាកហើយ នោះស្តេចដាវីឌ ទ្រង់តាំងឲ្យមានពួកអ្នកត្រួតលើការងារចំរៀងក្នុងព្រះវិហារនៃព្រះយេហូវ៉ា
32. គេបានប្រតិបត្តិក្នុងការចំរៀងនៅមុខរោងឧបោសថផងត្រសាលជំនុំ ដរាបដល់សាឡូម៉ូនបានស្អាងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម គេក៏ចូលធ្វើការងារគេ តាមវេនរៀងខ្លួន
33. ឯពួកអ្នកដែលធ្វើការងារនោះ និងកូនចៅគេ គឺក្នុងពួកកូនចៅកេហាត់ មានហេម៉ានជាអ្នកចំរៀង គាត់ជាកូនរបស់យ៉ូអែល ដែលជាកូនសាំយូអែល
34. សាំយូអែល ជាកូនអែលកាណាៗ ជាកូនយេរ៉ូហាំៗ ជាកូនអេលាបៗ ជាកូនណាហាត់
35. ណាហាត់ ជាកូនស៊ូភៗ ជាកូនអែលកាណា អែលកាណាជាកូនម៉ាហាតៗ ជាកូនអ័ម៉ាសាយ
36. អ័ម៉ាសាយ ជាកូនអែលកាណាៗ ជាកូនយ៉ូអែលៗ ជាកូនអ័សារាៗ ជាកូនសេផានា
37. សេផានា ជាកូនថាហាត ថាហាត ជាកូនអាស់ស៊ាៗ ជាកូនអេបៀសាប់ៗ ជាកូនកូរេ
38. កូរេជាកូនយីតសារៗ ជាកូនកេហាត់ៗ ជាកូនលេវីៗ ជាកូនអ៊ីស្រាអែល
39. ហើយមានអេសាភ ជាប្អូនឈរនៅខាងស្តាំ គឺអេសាភ ជាកូនបេរេគា ដែលបេរេគា ជាកូនសាំម៉ា
40. សាំម៉ា ជាកូនមីកែលៗ ជាកូនប្អាសេយ៉ាៗ ជាកូនម៉ាលគា
41. ម៉ាលគា ជាកូនអែតនីៗ ជាកូនសេរ៉ាស សេរ៉ាស ជាកូនអ័ដាយ៉ា