13. សាលូមបង្កើតហ៊ីលគីយ៉ាៗបង្កើតអ័សារា
14. អ័សារាបង្កើតសេរ៉ាយ៉ាៗបង្កើតយេហូសាដាក
15. យេហូសាដាកក៏ទៅជាឈ្លើយ ក្នុងកាលដែលព្រះយេហូវ៉ាបានដឹកនាំពួកយូដា និងពួកក្រុងយេរូសាឡិមទៅ ដោយព្រះហស្តនៃនេប៊ូក្នេសា។
16. កូនរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី
17. ហើយឈ្មោះពួកកូនគើសុន គឺលិបនី និងស៊ីម៉ាយ
18. ឯកូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល
19. កូនរបស់ម្រ៉ារី គឺម៉ាស់លី និងមូស៊ី នេះជាគ្រួទាំងប៉ុន្មាន របស់ពួកលេវី តាមជំនួរវង្សនៃអយ្យកោគេ
20. ខាងឯគើសុន នោះបង្កើតបានលិបនីៗបង្កើតយ៉ាហាតៗបង្កើតស៊ីម៉្មា
21. ស៊ីម៉្មាបង្កើតយ៉ូអាៗបង្កើតអ៊ីដោៗបង្កើតសេរ៉ាសៗបង្កើតយាតរ៉ាយ
22. ឯកូនចៅរបស់កេហាត់ គឺលោកបង្កើតអ័មីន៉ាដាប់ៗបង្កើតកូរេ កូរេបង្កើតអាស់ស៊ា
23. អាស់ស៊ាបង្កើតអែលកាណា អែលកាណាបង្កើតអាស់ស៊ាៗបង្កើតអេបៀសាប់ៗបង្កើតអាស់ស៊ា
24. អាស់ស៊ាបង្កើតថាហាតៗបង្កើតអ៊ូរាល អ៊ូរាលបង្កើតអ៊ូស៊ីយ៉ាៗបង្កើតសូល
25. ឯកូនអែលកាណា គឺអ័ម៉ាសាយ និងអ័ហ៊ីម៉ូត
26. ឯអែលកាណានេះ គាត់មានកូន គាត់បង្កើតបានសូផាយៗបង្កើតណាហាត់