1. ឯកូនរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី
2. កូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល
3. កូនអាំរ៉ាម គឺអើរ៉ុន ម៉ូសេ និងម៉ារាម ឯកូនចៅរបស់អើរ៉ុន គឺណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ
4. អេលាសារបង្កើតបានភីនេហាសៗបង្កើតអ័ប៊ីសួរ
5. ឯអ័ប៊ីសួរបង្កើតប៊ូកគីៗបង្កើតអ៊ូស៊ី
6. អ៊ូស៊ីបង្កើតសេរ៉ាហ៊ាៗបង្កើតមេរ៉ាយ៉ូត
7. មេរ៉ាយ៉ូតបង្កើតអ័ម៉ារា អ័ម៉ារាបង្កើតអ័ហ៊ីទូប
8. ឯអ័ហ៊ីទូបក៏បង្កើតសាដុកៗបង្កើតអ័ហ៊ីម៉ាស
9. អ័ហ៊ីម៉ាសបង្កើតអ័សារាៗបង្កើតយ៉ូហាណាន
10. យ៉ូហាណានបង្កើតអ័សារា (គឺលោកនោះឯងដែលធ្វើការងារជាសង្ឃ នៅក្នុងព្រះវិហារ ដែលសាឡូម៉ូនបានស្អាង នៅក្រុងយេរូសាឡិម)
11. ឯអ័សារាក៏បង្កើតអ័ម៉ារា អ័ម៉ារាបង្កើតអ័ហ៊ីទូប
12. អ័ហ៊ីទូបបង្កើតសាដុកៗបង្កើតសាលូម