10. ហើយនៅក្នុងរាជ្យសូល នោះគេបានច្បាំងនឹងពួកហាការេន ពួកនោះក៏ចាញ់គេ រួចគេនៅក្នុងទីលំនៅរបស់ពួកនោះ នៅពេញក្នុងស្រុកកាឡាតប៉ែកខាងកើត។
11. ពួកកូនចៅកាឌ់ក៏នៅក្នុងស្រុកបាសានជាប់នឹងគេរហូតដល់សាលកា
12. មានយ៉ូអែលជាមេ សាផាមជាបន្ទាប់ រួចយ្អាណាយ និងសាផាត នៅស្រុកបាសាននោះ
13. រីឯពួកបងប្អូនគេ ដែលកើតក្នុងវង្សរបស់ឪពុកគេ នោះគឺមីកែល មស៊ូឡាម សេបា យ៉ូរ៉ាយ យ៉ាកាន ស៊ីអា និងហេប៊ើរ ទាំងអស់មាន៧នាក់
14. នេះសុទ្ធតែជាកូនចៅអ័ប៊ីហែល ជាកូនហ៊ូរី ដែលជាកូនយ៉ារ៉ូអាៗជាកូនកាឡាតៗជាកូនមីកែលៗជាកូនយេស៊ីសាយៗជាកូនយ៉ាដោ ដែលជាកូនប៊ូស
15. ឯអ័ហ៊ី ជាកូនអ័បឌាល ដែលជាកូនគូនី គាត់ជាមេលើវង្សឪពុកគេ
16. ពួកនោះគេនៅស្រុកកាឡាត ក្នុងស្រុកបាសាន ហើយក្នុងទីក្រុងតូចទាំងប៉ុន្មាននៅស្រុកនោះ និងក្នុងភូមិដែលនៅជុំវិញក្រុងសារ៉ុនរហូតដល់ព្រំស្រុកគេ
17. ពួកអ្នកទាំងនោះបានកត់ក្នុងបញ្ជីតាមពង្សាវតាររបស់គេ នៅក្នុងរាជ្យយ៉ូថាម ជាស្តេចយូដា ហើយនៅក្នុងរាជ្យយេរ៉ូបោម ជាស្តេចអ៊ីស្រាអែល។
18. ឯកូនរបស់រូបេន ព្រមទាំងពួកកាឌ់ និងពួកម៉ាន៉ាសេ១ចំហៀង គេមានមនុស្សក្លាហាន ដែលអាចនឹងកាន់ខែល និងដាវ បាញ់ធ្នូ ហើយក៏ថ្នឹកនឹងចំបាំង គឺចំនួនជា៤ម៉ឺន៤ពាន់៧៦០នាក់ ដែលអាចនឹងចេញទៅច្បាំងបាន
19. គេលើកគ្នាទៅច្បាំងនឹងពួកហាការេន ពួកយេធើរ ពួកណាភីស និងពួកណូដាប់
20. គេក៏មានសេចក្ដីជំនួយជួយ ទាំងនឹងពួកទាំងនោះ ហើយពួកហាការេន ព្រមទាំងអស់អ្នកដែលនៅជាមួយ ក៏ត្រូវប្រគល់មកក្នុងកណ្តាប់ដៃគេ ពីព្រោះគេបានអំពាវនាវដល់ព្រះនៅវេលាចំបាំង ទ្រង់ក៏ទទួលព្រមតាម ដោយព្រោះគេបានទីពឹងដល់ទ្រង់
21. គេចាប់យកហ្វូងសត្វរបស់ពួកនោះ គឺអូដ្ឋ៥ម៉ឺន ចៀម២សែន៥ម៉ឺន និងលា២ពាន់ ព្រមទាំងមនុស្ស១សែននាក់