1. ឯកូនរបស់រូបេន ជាកូនច្បងអ៊ីស្រាអែល (រូបេននេះជាកូនច្បងមែន តែដោយព្រោះគាត់ធ្វើបង្អាប់ ដល់ដំណេកឪពុក បានជាអំណាចរបស់បងច្បងបានឲ្យទៅកូនយ៉ូសែប ដែលជាកូនអ៊ីស្រាអែលវិញ ហើយពង្សាវតារមិនត្រូវរាប់តាមច្បាប់បងច្បងពិតនោះទេ
2. ដ្បិតយូដាគាត់មានអំណាចជាងបងប្អូនគាត់ទាំងអស់ ហើយអ្នកដែលជាប្រធានក៏កើតពីគាត់មក តែអំណាចនៃបងច្បងជារបស់យ៉ូសែបវិញ)
3. ដូច្នេះកូនរបស់រូបេនជាកូនច្បងអ៊ីស្រាអែល គឺហេណុក ប៉ាលូវ ហេស្រុន កើមី
4. ឯកូនរបស់យ៉ូអែល គឺសេម៉ាយ៉ាៗមានកូនឈ្មោះកុកៗមានកូនឈ្មោះស៊ីម៉ាយ
5. ស៊ីម៉ាយមានកូនឈ្មោះមីកាៗមានកូនឈ្មោះរីអាយ៉ាៗមានកូនឈ្មោះបាល
6. បាលមានកូនមួយឈ្មោះប្អេរ៉ា ជាអ្នកដែលទីកឡាត-ពីលេស៊ើរ ស្តេចស្រុកអាសស៊ើរបានដឹកនាំទៅជាឈ្លើយ អ្នកនោះជាកំពូលលើពួករូបេន
7. ឯពួកបងប្អូនគាត់តាមគ្រួគេ ក្នុងកាលដែលធ្វើបញ្ជីពង្សាវតារ តាមអស់ទាំងដំណគេ នោះបានរាប់ជាមេ គឺយីអែល និងសាការី
8. ហើយបេឡា ជាកូនអ័សាស ដែលជាកូនសេម៉ា ជាកូនយ៉ូអែល ដែលនៅស្រុកអារ៉ូអ៊ើររហូតដល់នេបូរ និងបាល-មេយ៉ូន
9. ក៏នៅលយទៅខាងកើត ចាប់តាំងពីទន្លេអ៊ើប្រាត រហូតដល់មាត់ទីរហោស្ថាន ពីព្រោះហ្វូងសត្វគេបានចំរើនជាច្រើនឡើងនៅស្រុកកាឡាត
10. ហើយនៅក្នុងរាជ្យសូល នោះគេបានច្បាំងនឹងពួកហាការេន ពួកនោះក៏ចាញ់គេ រួចគេនៅក្នុងទីលំនៅរបស់ពួកនោះ នៅពេញក្នុងស្រុកកាឡាតប៉ែកខាងកើត។
11. ពួកកូនចៅកាឌ់ក៏នៅក្នុងស្រុកបាសានជាប់នឹងគេរហូតដល់សាលកា
12. មានយ៉ូអែលជាមេ សាផាមជាបន្ទាប់ រួចយ្អាណាយ និងសាផាត នៅស្រុកបាសាននោះ