8. ឯកោស គាត់បង្កើតអ័នូប និងសូបេបា ហើយនឹងគ្រួអ័ខាហែល ជាកូនហារូម។
9. ឯយ៉ាបេស គាត់ជាមនុស្សដែលគេរាប់អាន លើសជាងពួកបងប្អូនគាត់ ម្តាយបានឲ្យឈ្មោះថា យ៉ាបេស ដោយថា ពីព្រោះខ្ញុំបានបង្កើតវាមក ដោយមានចិត្តព្រួយ
10. យ៉ាបេសនេះ គាត់បានអំពាវនាវ ដល់ព្រះនៃសាសន៍អ៊ីស្រាអែលថា ឱបើទ្រង់នឹងប្រទានពរមកទូលបង្គំទៅអេះ ព្រមទាំងវាតព្រំដែនរបស់ទូលបង្គំ ឲ្យទូលាយឡើង ហើយឲ្យព្រះហស្តទ្រង់បាននៅជាមួយនឹងទូលបង្គំ ដើម្បីនឹងរក្សាទូលបង្គំ មិនឲ្យប្រព្រឹត្តអាក្រក់ឡើយ ប្រយោជន៍មិនឲ្យទូលបង្គំកើតចិត្តព្រួយ ព្រះទ្រង់ក៏ប្រោសប្រទានដល់គាត់ដូចជាបានសូម
11. ឯកេលូបជាប្អូនស៊ូហា គាត់បង្កើតមហ៊ារ ដែលជាឪពុកអែសថូន
12. អែសថូនបង្កើតបេត-រ៉ាផា ផាសេហា និងថេហ៊ីណា ដែលជាអ្នកតាំងក្រុងណាហាស នោះសុទ្ធតែជាពួកអ្នកនៅត្រង់រេកា
13. ឯកូនរបស់កេណាស គឺអូធ្នាល និងសេរ៉ាយ៉ា កូនរបស់អូធ្នាល គឺហាថាត
14. ឯមេវណូថាយ គាត់បង្កើតអូប្រា សេរ៉ាយ៉ាបង្កើតយ៉ូអាប់ ជាអ្នកតាំងតំបន់នៃពួកនៅច្រកភ្នំហារ៉ាស៊ីម ពីព្រោះគេសុទ្ធតែជាពួកជាងរចនា
15. ឯកូនរបស់កាលែប ជាកូនយេភូនេ គឺអ៊ីរូវ អេឡា និងណាអាម ឯកូនរបស់អេឡា គឺកេណាស
16. ឯកូនរបស់យេហាលែល គឺស៊ីភ ស៊ីផា ធារីយ៉ា និងអ័សើរ៉ែល
17. ឯកូនរបស់អែសរ៉ា គឺយេធើ ម៉ារេឌ អេភើរ និងយ៉ាឡូន ហើយប្រពន្ធរបស់ម៉ារេឌបង្កើតបានម៉ារាម សាម៉ាយ និងយីសបា ដែលជាអ្នកតាំងក្រុងអែសធេម៉ូរ
18. ឯប្រពន្ធគាត់ ដែលជាសាសន៍យូដា នាងបង្កើតយេរេឌជាអ្នកតាំងក្រុងកេដោរ និងហេប៊ើរ ជាអ្នកតាំងក្រុងសូគរ ហើយយេគូធាល ជាអ្នកតាំងក្រុងសាណូអា នេះសុទ្ធតែជាកូនរបស់ប៊ីធា បុត្រីផារ៉ោន ដែលយេរេឌបានយកធ្វើជាប្រពន្ធ
19. ឯកូនរបស់ប្រពន្ធហូឌា ដែលជាប្អូនស្រីណាហាំ នោះជាពួកអ្នកតាំងក្រុងកៃឡា ជាស្រុករបស់ពួកកាមីត និងក្រុងអែសធេម៉ូរ ជាស្រុករបស់ពួកម៉ាកាធី
20. ឯកូនរបស់ស៊ីម៉ូន គឺអាំណូន រីនណា បេន-ហាណាន់ និងធីឡូន ឯកូនរបស់អ៊ីស៊ី គឺសូហេត និងបេន-សូហេត។
21. ឯកូនរបស់សេឡា ដែលជាកូនយូដា គឺអ៊ើរ ជាអ្នកតាំងក្រុងលេកា ហើយឡាអាដា ជាអ្នកតាំងក្រុងម៉ារីសា ហើយជាមេអស់ទាំងគ្រួនៃពួកអ្នក ដែលត្បាញសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ក្នុងវង្សរបស់អាសបេអា
22. ព្រមទាំងពួកយ៉ូគីម ជាពួកអ្នកដែលនៅកូសេបា ហើយយ៉ូអាស និងសារ៉ាប ជាអ្នកដែលមានអំណាចនៅស្រុកម៉ូអាប់ ហើយយ៉ាស៊ូប៊ី-លេហែម ឯបញ្ជីនេះតមកពីចាស់បុរាណ
23. ពួកអ្នកទាំងនេះជាពួកជាងស្មូន ហើយក៏នៅកណ្តាលដំណាំ និងសួនច្បារ គេអាស្រ័យនៅទីនោះជិតស្តេច ដើម្បីធ្វើការថ្វាយទ្រង់។
24. ឯកូនរបស់ស៊ីម្មាន គឺនេមួល យ៉ាមីន យ៉ាគិន សេរ៉ាស និងសូល
25. សូលមានកូនឈ្មោះសាលូមៗ មានកូនឈ្មោះមីបសាមៗ មានកូនឈ្មោះមីសម៉ា
26. មីសម៉ាមានកូនឈ្មោះហាមូអែលៗ មានកូនឈ្មោះសាគើរៗមានកូនឈ្មោះស៊ីម៉ាយ
27. ឯស៊ីម៉ាយ គាត់មានកូនប្រុស១៦នាក់ ហើយនឹងកូនស្រី៦ តែបងប្អូនគាត់មិនសូវមានកូនច្រើនទេ ពូជពង្សរបស់ស៊ីម្មាន មិនបានចំរើន ដូចជាពួកកូនចៅយូដាទេ