32. ហើយភូមិរបស់គេទាំងអស់មាន៥ គឺអេថាម អាយីន រីម៉ូន ថូកែន និងអេសាន
33. ព្រមទាំងភូមិដែលនៅជុំវិញទីក្រុងទាំងនោះ រហូតដល់ក្រុងបាលផង នេះជាទីលំនៅរបស់គេ និងដំណគេតមក
34. ឯមសូបាប់ យ៉ាមលេក និងយ៉ូសា ជាកូនអ័ម៉ាសា
35. ហើយយ៉ូអែល និងយេហ៊ូវ ជាកូនយ៉ូស៊ីបយ៉ា ដែលជាកូនសេរ៉ាយ៉ា ជាកូនអ័ស៊ីអែល
36. ហើយអេលីយ៉ូន៉ាយ យ្អាកូបា យេសូហាយ៉ា អ័សាយ៉ា អ័ឌីអែល យេស៊ីមាល បេណាយ៉ា
37. និងស៊ីសា ជាកូនស៊ីភី ដែលជាកូនអ័ឡូន ជាកូនយេដាយ៉ា ជាកូនស៊ីមរី ដែលជាកូនសេម៉ាយ៉ា
38. អ្នកទាំងនោះដែលមានឈ្មោះកត់ទុកហើយ សុទ្ធតែជាអ្នកប្រធានក្នុងគ្រួគេ ហើយពួកវង្សនៃអយ្យកោគេ ក៏ចំរើនជាច្រើនឡើង។
39. ពួកនោះបានទៅឯទ្វារចូលស្រុកកេដោរ គឺខាងកើតច្រកភ្នំ ដើម្បីស្វែងរកស្មៅ សំរាប់ចិញ្ចឹមហ្វូងសត្វ
40. នៅទីនោះ គេឃើញមានស្មៅបរិបូរល្អ ស្រុកនោះក៏ធំទូលាយ ហើយសុខស្រួលផង ដ្បិតពួកសាសន៍ហាំបាននៅឯនោះពីដើម
41. ហើយពួកអ្នកដែលមានឈ្មោះកត់ទុកទាំងនេះបានមក នៅគ្រាហេសេគា ជាស្តេចយូដាបំផ្លាញត្រសាលគេ និងផ្ទះទាំងប៉ុន្មានដែលឃើញមាននៅស្រុកនោះ ព្រមទាំងរំលាយពួកគេអស់រលីង រហូតដល់សព្វថ្ងៃនេះ រួចតាំងទីលំនៅនៅស្រុករបស់គេ ដោយព្រោះទីនោះមានស្មៅសំរាប់ហ្វូងសត្វ
42. ហើយពួកកូនចៅស៊ីម្មាន៥០០នាក់ ក៏ទៅឯស្រុកសៀរ មានពេឡាធា នារីយ៉ា រេផាយ៉ា និងអ៊ូស៊ាល ជាកូនអ៊ីស៊ី ធ្វើជាមេគេ