27. ឯស៊ីម៉ាយ គាត់មានកូនប្រុស១៦នាក់ ហើយនឹងកូនស្រី៦ តែបងប្អូនគាត់មិនសូវមានកូនច្រើនទេ ពូជពង្សរបស់ស៊ីម្មាន មិនបានចំរើន ដូចជាពួកកូនចៅយូដាទេ
28. អ្នកទាំងនោះនៅត្រង់ក្រុងបៀរ-សេបា ម៉ូឡាដា ហាសា-ស៊ូអាល
29. ប៊ីលហា អេសែម ថូឡាឌ
30. បេធួល ហោម៉ា ស៊ីកឡាក់
31. បេត-ម៉ារកាបូត ហាសា-ស៊ូសា បេត-ប៊ីរៃ ហើយនៅស្អារ៉ែម នេះហើយជាទីក្រុងរបស់គេ ដរាបដល់រាជ្យដាវីឌ
32. ហើយភូមិរបស់គេទាំងអស់មាន៥ គឺអេថាម អាយីន រីម៉ូន ថូកែន និងអេសាន
33. ព្រមទាំងភូមិដែលនៅជុំវិញទីក្រុងទាំងនោះ រហូតដល់ក្រុងបាលផង នេះជាទីលំនៅរបស់គេ និងដំណគេតមក
34. ឯមសូបាប់ យ៉ាមលេក និងយ៉ូសា ជាកូនអ័ម៉ាសា
35. ហើយយ៉ូអែល និងយេហ៊ូវ ជាកូនយ៉ូស៊ីបយ៉ា ដែលជាកូនសេរ៉ាយ៉ា ជាកូនអ័ស៊ីអែល
36. ហើយអេលីយ៉ូន៉ាយ យ្អាកូបា យេសូហាយ៉ា អ័សាយ៉ា អ័ឌីអែល យេស៊ីមាល បេណាយ៉ា
37. និងស៊ីសា ជាកូនស៊ីភី ដែលជាកូនអ័ឡូន ជាកូនយេដាយ៉ា ជាកូនស៊ីមរី ដែលជាកូនសេម៉ាយ៉ា
38. អ្នកទាំងនោះដែលមានឈ្មោះកត់ទុកហើយ សុទ្ធតែជាអ្នកប្រធានក្នុងគ្រួគេ ហើយពួកវង្សនៃអយ្យកោគេ ក៏ចំរើនជាច្រើនឡើង។
39. ពួកនោះបានទៅឯទ្វារចូលស្រុកកេដោរ គឺខាងកើតច្រកភ្នំ ដើម្បីស្វែងរកស្មៅ សំរាប់ចិញ្ចឹមហ្វូងសត្វ