24. ឯកូនរបស់ស៊ីម្មាន គឺនេមួល យ៉ាមីន យ៉ាគិន សេរ៉ាស និងសូល
25. សូលមានកូនឈ្មោះសាលូមៗ មានកូនឈ្មោះមីបសាមៗ មានកូនឈ្មោះមីសម៉ា
26. មីសម៉ាមានកូនឈ្មោះហាមូអែលៗ មានកូនឈ្មោះសាគើរៗមានកូនឈ្មោះស៊ីម៉ាយ
27. ឯស៊ីម៉ាយ គាត់មានកូនប្រុស១៦នាក់ ហើយនឹងកូនស្រី៦ តែបងប្អូនគាត់មិនសូវមានកូនច្រើនទេ ពូជពង្សរបស់ស៊ីម្មាន មិនបានចំរើន ដូចជាពួកកូនចៅយូដាទេ
28. អ្នកទាំងនោះនៅត្រង់ក្រុងបៀរ-សេបា ម៉ូឡាដា ហាសា-ស៊ូអាល