១ របាក្សត្រ 4:20-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. ឯ​កូន​របស់​ស៊ីម៉ូន គឺ​អាំណូន រីនណា បេន-ហាណាន់ និង​ធីឡូន ឯ​កូន​របស់​អ៊ីស៊ី គឺ​សូហេត និង​បេន-សូហេត។

21. ឯ​កូន​របស់​សេឡា ដែល​ជា​កូន​យូដា គឺ​អ៊ើរ ជា​អ្នក​តាំង​ក្រុង​លេកា ហើយ​ឡាអាដា ជា​អ្នក​តាំង​ក្រុង​ម៉ារីសា ហើយ​ជា​មេ​អស់​ទាំង​គ្រួ​នៃ​ពួក​អ្នក ដែល​ត្បាញ​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ក្នុង​វង្ស​របស់​អាស‌បេអា

22. ព្រម​ទាំង​ពួក​យ៉ូគីម ជា​ពួក​អ្នក​ដែល​នៅ​កូសេបា ហើយ​យ៉ូអាស និង​សារ៉ាប ជា​អ្នក​ដែល​មាន​អំណាច​នៅ​ស្រុក​ម៉ូអាប់ ហើយ​យ៉ាស៊ូប៊ី-លេ‌ហែម ឯ​បញ្ជី​នេះ​ត​មក​ពី​ចាស់​បុរាណ

23. ពួក​អ្នក​ទាំង​នេះ​ជា​ពួក​ជាង​ស្មូន ហើយ​ក៏​នៅ​កណ្តាល​ដំណាំ និង​សួន‌ច្បារ គេ​អាស្រ័យ​នៅ​ទី​នោះ​ជិត​ស្តេច ដើម្បី​ធ្វើ​ការ​ថ្វាយ​ទ្រង់។

24. ឯ​កូន​របស់​ស៊ីម្មាន គឺ​នេមួល យ៉ាមីន យ៉ាគិន សេរ៉ាស និង​សូល

25. សូល​មាន​កូន​ឈ្មោះ​សាលូមៗ មាន​កូន​ឈ្មោះ​មីបសាមៗ មាន​កូន​ឈ្មោះ​មីសម៉ា

១ របាក្សត្រ 4