១ របាក្សត្រ 4:12-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. អែស‌ថូន​បង្កើត​បេត-រ៉ាផា ផាសេហា និង​ថេហ៊ី‌ណា ដែល​ជា​អ្នក​តាំង​ក្រុង​ណា‌ហាស នោះ​សុទ្ធ​តែ​ជា​ពួក​អ្នក​នៅ​ត្រង់​រេកា

13. ឯ​កូន​របស់​កេណាស គឺ​អូធ្នាល និង​សេរ៉ាយ៉ា កូន​របស់​អូធ្នាល គឺ​ហាថាត

14. ឯ​មេវណូ‌ថាយ គាត់​បង្កើត​អូប្រា សេរ៉ាយ៉ា​បង្កើត​យ៉ូអាប់ ជា​អ្នក​តាំង​តំបន់​នៃ​ពួក​នៅ​ច្រក​ភ្នំ​ហារ៉ា‌ស៊ីម ពី​ព្រោះ​គេ​សុទ្ធ​តែ​ជា​ពួក​ជាង​រចនា

15. ឯ​កូន​របស់​កាលែប ជា​កូន​យេភូនេ គឺ​អ៊ីរូវ អេឡា និង​ណាអាម ឯ​កូន​របស់​អេឡា គឺ​កេណាស

16. ឯ​កូន​របស់​យេហា‌លែល គឺ​ស៊ីភ ស៊ីផា ធារីយ៉ា និង​អ័សើរ៉ែល

17. ឯ​កូន​របស់​អែសរ៉ា គឺ​យេធើ ម៉ារេឌ អេភើរ និង​យ៉ាឡូន ហើយ​ប្រពន្ធ​របស់​ម៉ារេឌ​បង្កើត​បាន​ម៉ារាម សាម៉ាយ និង​យីសបា ដែល​ជា​អ្នក​តាំង​ក្រុង​អែស‌ធេម៉ូរ

18. ឯ​ប្រពន្ធ​គាត់ ដែល​ជា​សាសន៍​យូដា នាង​បង្កើត​យេរេឌ​ជា​អ្នក​តាំង​ក្រុង​កេដោរ និង​ហេប៊ើរ ជា​អ្នក​តាំង​ក្រុង​សូគរ ហើយ​យេគូ‌ធាល ជា​អ្នក​តាំង​ក្រុង​សាណូអា នេះ​សុទ្ធ​តែ​ជា​កូន​របស់​ប៊ីធា បុត្រី​ផារ៉ោន ដែល​យេរេឌ​បាន​យក​ធ្វើ​ជា​ប្រពន្ធ

19. ឯ​កូន​របស់​ប្រពន្ធ​ហូឌា ដែល​ជា​ប្អូន​ស្រី​ណា‌ហាំ នោះ​ជា​ពួក​អ្នក​តាំង​ក្រុង​កៃឡា ជា​ស្រុក​របស់​ពួក​កាមីត និង​ក្រុង​អែស‌ធេម៉ូរ ជា​ស្រុក​របស់​ពួក​ម៉ាកាធី

20. ឯ​កូន​របស់​ស៊ីម៉ូន គឺ​អាំណូន រីនណា បេន-ហាណាន់ និង​ធីឡូន ឯ​កូន​របស់​អ៊ីស៊ី គឺ​សូហេត និង​បេន-សូហេត។

21. ឯ​កូន​របស់​សេឡា ដែល​ជា​កូន​យូដា គឺ​អ៊ើរ ជា​អ្នក​តាំង​ក្រុង​លេកា ហើយ​ឡាអាដា ជា​អ្នក​តាំង​ក្រុង​ម៉ារីសា ហើយ​ជា​មេ​អស់​ទាំង​គ្រួ​នៃ​ពួក​អ្នក ដែល​ត្បាញ​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ក្នុង​វង្ស​របស់​អាស‌បេអា

១ របាក្សត្រ 4