1. ឯកូនរបស់យូដា គឺពេរេស ហេស្រុន កើមី ហ៊ើរ និងសូបាល
2. ឯរីអាយ៉ា ជាកូនសូបាល គាត់បង្កើតយ៉ាហាត ហើយយ៉ាហាតបង្កើតអ័ហ៊ូម៉ាយ និងឡាហាឌ នេះហើយជាគ្រូនៃពួកសូរ៉ាត
3. ឯពួកអ្នកដែលកើតពីឪពុករបស់អេថាម គឺយេសរាល យីសម៉ា និងយីឌបាស ហើយប្អូនស្រីរបស់គេ នាងឈ្មោះហាសលែល-ពូនី
4. ឯពេនួលជាអ្នកតាំងក្រុងកេដោរ ហើយអេស៊ើរជាអ្នកតាំងក្រុងហ៊ូសា នោះសុទ្ធតែជាកូនចៅរបស់ហ៊ើរ ជាកូនច្បងនៃនាងអេប្រាតា ហើយជាអ្នកតាំងក្រុងបេថ្លេហិម។
5. ឯអាសហ៊ើរ ជាអ្នកតាំងក្រុងត្កូអា គាត់មានប្រពន្ធ២ មួយឈ្មោះហេឡា ហើយមួយឈ្មោះណាអារ៉ា
6. នាងណាអារ៉ាបង្កើតបានអ័ហ៊ូសាម ហេភើរ ថេម៉ានី និងអ័ហាសថារីឲ្យគាត់ នោះសុទ្ធតែជាកូនរបស់នាងណាអារ៉ាទាំងប៉ុន្មាន
7. ឯកូនរបស់ហេឡា គឺសេរ៉ែត សូហារ និងអេតណាន
8. ឯកោស គាត់បង្កើតអ័នូប និងសូបេបា ហើយនឹងគ្រួអ័ខាហែល ជាកូនហារូម។
9. ឯយ៉ាបេស គាត់ជាមនុស្សដែលគេរាប់អាន លើសជាងពួកបងប្អូនគាត់ ម្តាយបានឲ្យឈ្មោះថា យ៉ាបេស ដោយថា ពីព្រោះខ្ញុំបានបង្កើតវាមក ដោយមានចិត្តព្រួយ
10. យ៉ាបេសនេះ គាត់បានអំពាវនាវ ដល់ព្រះនៃសាសន៍អ៊ីស្រាអែលថា ឱបើទ្រង់នឹងប្រទានពរមកទូលបង្គំទៅអេះ ព្រមទាំងវាតព្រំដែនរបស់ទូលបង្គំ ឲ្យទូលាយឡើង ហើយឲ្យព្រះហស្តទ្រង់បាននៅជាមួយនឹងទូលបង្គំ ដើម្បីនឹងរក្សាទូលបង្គំ មិនឲ្យប្រព្រឹត្តអាក្រក់ឡើយ ប្រយោជន៍មិនឲ្យទូលបង្គំកើតចិត្តព្រួយ ព្រះទ្រង់ក៏ប្រោសប្រទានដល់គាត់ដូចជាបានសូម
11. ឯកេលូបជាប្អូនស៊ូហា គាត់បង្កើតមហ៊ារ ដែលជាឪពុកអែសថូន
12. អែសថូនបង្កើតបេត-រ៉ាផា ផាសេហា និងថេហ៊ីណា ដែលជាអ្នកតាំងក្រុងណាហាស នោះសុទ្ធតែជាពួកអ្នកនៅត្រង់រេកា
13. ឯកូនរបស់កេណាស គឺអូធ្នាល និងសេរ៉ាយ៉ា កូនរបស់អូធ្នាល គឺហាថាត
14. ឯមេវណូថាយ គាត់បង្កើតអូប្រា សេរ៉ាយ៉ាបង្កើតយ៉ូអាប់ ជាអ្នកតាំងតំបន់នៃពួកនៅច្រកភ្នំហារ៉ាស៊ីម ពីព្រោះគេសុទ្ធតែជាពួកជាងរចនា
15. ឯកូនរបស់កាលែប ជាកូនយេភូនេ គឺអ៊ីរូវ អេឡា និងណាអាម ឯកូនរបស់អេឡា គឺកេណាស
16. ឯកូនរបស់យេហាលែល គឺស៊ីភ ស៊ីផា ធារីយ៉ា និងអ័សើរ៉ែល
17. ឯកូនរបស់អែសរ៉ា គឺយេធើ ម៉ារេឌ អេភើរ និងយ៉ាឡូន ហើយប្រពន្ធរបស់ម៉ារេឌបង្កើតបានម៉ារាម សាម៉ាយ និងយីសបា ដែលជាអ្នកតាំងក្រុងអែសធេម៉ូរ
18. ឯប្រពន្ធគាត់ ដែលជាសាសន៍យូដា នាងបង្កើតយេរេឌជាអ្នកតាំងក្រុងកេដោរ និងហេប៊ើរ ជាអ្នកតាំងក្រុងសូគរ ហើយយេគូធាល ជាអ្នកតាំងក្រុងសាណូអា នេះសុទ្ធតែជាកូនរបស់ប៊ីធា បុត្រីផារ៉ោន ដែលយេរេឌបានយកធ្វើជាប្រពន្ធ
19. ឯកូនរបស់ប្រពន្ធហូឌា ដែលជាប្អូនស្រីណាហាំ នោះជាពួកអ្នកតាំងក្រុងកៃឡា ជាស្រុករបស់ពួកកាមីត និងក្រុងអែសធេម៉ូរ ជាស្រុករបស់ពួកម៉ាកាធី