1. ឯកូនរបស់យូដា គឺពេរេស ហេស្រុន កើមី ហ៊ើរ និងសូបាល
2. ឯរីអាយ៉ា ជាកូនសូបាល គាត់បង្កើតយ៉ាហាត ហើយយ៉ាហាតបង្កើតអ័ហ៊ូម៉ាយ និងឡាហាឌ នេះហើយជាគ្រូនៃពួកសូរ៉ាត
3. ឯពួកអ្នកដែលកើតពីឪពុករបស់អេថាម គឺយេសរាល យីសម៉ា និងយីឌបាស ហើយប្អូនស្រីរបស់គេ នាងឈ្មោះហាសលែល-ពូនី
4. ឯពេនួលជាអ្នកតាំងក្រុងកេដោរ ហើយអេស៊ើរជាអ្នកតាំងក្រុងហ៊ូសា នោះសុទ្ធតែជាកូនចៅរបស់ហ៊ើរ ជាកូនច្បងនៃនាងអេប្រាតា ហើយជាអ្នកតាំងក្រុងបេថ្លេហិម។
5. ឯអាសហ៊ើរ ជាអ្នកតាំងក្រុងត្កូអា គាត់មានប្រពន្ធ២ មួយឈ្មោះហេឡា ហើយមួយឈ្មោះណាអារ៉ា
6. នាងណាអារ៉ាបង្កើតបានអ័ហ៊ូសាម ហេភើរ ថេម៉ានី និងអ័ហាសថារីឲ្យគាត់ នោះសុទ្ធតែជាកូនរបស់នាងណាអារ៉ាទាំងប៉ុន្មាន
7. ឯកូនរបស់ហេឡា គឺសេរ៉ែត សូហារ និងអេតណាន
8. ឯកោស គាត់បង្កើតអ័នូប និងសូបេបា ហើយនឹងគ្រួអ័ខាហែល ជាកូនហារូម។
9. ឯយ៉ាបេស គាត់ជាមនុស្សដែលគេរាប់អាន លើសជាងពួកបងប្អូនគាត់ ម្តាយបានឲ្យឈ្មោះថា យ៉ាបេស ដោយថា ពីព្រោះខ្ញុំបានបង្កើតវាមក ដោយមានចិត្តព្រួយ
10. យ៉ាបេសនេះ គាត់បានអំពាវនាវ ដល់ព្រះនៃសាសន៍អ៊ីស្រាអែលថា ឱបើទ្រង់នឹងប្រទានពរមកទូលបង្គំទៅអេះ ព្រមទាំងវាតព្រំដែនរបស់ទូលបង្គំ ឲ្យទូលាយឡើង ហើយឲ្យព្រះហស្តទ្រង់បាននៅជាមួយនឹងទូលបង្គំ ដើម្បីនឹងរក្សាទូលបង្គំ មិនឲ្យប្រព្រឹត្តអាក្រក់ឡើយ ប្រយោជន៍មិនឲ្យទូលបង្គំកើតចិត្តព្រួយ ព្រះទ្រង់ក៏ប្រោសប្រទានដល់គាត់ដូចជាបានសូម
11. ឯកេលូបជាប្អូនស៊ូហា គាត់បង្កើតមហ៊ារ ដែលជាឪពុកអែសថូន