9. នោះសុទ្ធតែជាបុត្រារបស់ដាវីឌទាំងអស់ ទ្រង់ក៏មានបុត្រកើតនឹងពួកអ្នកម្នាងថែមទៀត ហើយមាននាងតាម៉ារ ជាកនិដ្ឋានៃបុត្រទាំងនោះដែរ។
10. ឯបុត្ររបស់សាឡូម៉ូន គឺរេហូបោម ហើយរេហូបោមក៏មានបុត្រ ព្រះនាមជាអ័ប៊ីយ៉ាៗមានបុត្រ ព្រះនាមជា អេសាៗមានបុត្រ ព្រះនាមជា យ៉ូសាផាត
11. យ៉ូសាផាតមានបុត្រ ព្រះនាមជាយ៉ូរ៉ាមៗមានបុត្រ ព្រះនាមជា អ័ហាស៊ីយ៉ាៗមានបុត្រ ព្រះនាមជា យ៉ូអាស
12. យ៉ូអាសមានបុត្រ ព្រះនាមជា អ័ម៉ាស៊ាៗមានបុត្រ ព្រះនាមជាអ័សារាៗមានបុត្រព្រះនាមជា យ៉ូថាម
13. យ៉ូថាមមានបុត្រ ព្រះនាមជា អ័ហាសៗមានបុត្រ ព្រះនាមជា ហេសេគាៗមានបុត្រ ព្រះនាមជា ម៉ាន៉ាសេ
14. ម៉ាន៉ាសេមានបុត្រ ព្រះនាមជា អាំម៉ូនៗមានបុត្រ ព្រះនាមជា យ៉ូសៀស។
15. យ៉ូសៀសក៏មានបុត្រ ឯបុត្រច្បង ព្រះនាមជាយ៉ូហាណាន បុត្រទី២ ព្រះនាមជាយេហូយ៉ាគីម ទី៣សេដេគា ទី៤សាលូម
16. ឯបុត្ររបស់យេហូយ៉ាគីម គឺយេកូនាសៗមានបុត្រ ព្រះនាមជាសេដេគា
17. ឯបុត្ររបស់យេកូនាស ដែលជាប់ជាឈ្លើយ គឺសាលធាល
18. និងម៉ាលគីរ៉ាម ពេដាយ៉ា សេណាសារ យេកាមា ហូសាម៉ា និងនេដាបយ៉ា
19. ឯបុត្ររបស់ពេដាយ៉ា គឺសូរ៉ូបាបិល និងស៊ីម៉ាយ បុត្រសូរ៉ូបាបិល គឺមស៊ូឡាម និងហាណានា ហើយសឡូមិត នាងជាកនិដ្ឋារបស់បុត្រទាំង២នោះ