5. នៅក្រុងយេរូសាឡិម ទ្រង់ក៏បង្កើតកូនទាំងនេះ គឺសាំម៉ា សូបាប់ ណាថាន់ និងសាឡូម៉ូន ទាំងអស់មាន៤អង្គកើតពីនាងបាតសេបា ជាបុត្រីរបស់អាំមាល
6. ហើយនឹងយីបហារ អេលីសាម៉ា អេលីផាលេត
7. ណូកា នេផេក យ៉ាភា
8. អេលីសាម៉ា អេលីយ៉ាដា និងអេលីផាលេត ទាំងអស់មាន៩អង្គ
9. នោះសុទ្ធតែជាបុត្រារបស់ដាវីឌទាំងអស់ ទ្រង់ក៏មានបុត្រកើតនឹងពួកអ្នកម្នាងថែមទៀត ហើយមាននាងតាម៉ារ ជាកនិដ្ឋានៃបុត្រទាំងនោះដែរ។
10. ឯបុត្ររបស់សាឡូម៉ូន គឺរេហូបោម ហើយរេហូបោមក៏មានបុត្រ ព្រះនាមជាអ័ប៊ីយ៉ាៗមានបុត្រ ព្រះនាមជា អេសាៗមានបុត្រ ព្រះនាមជា យ៉ូសាផាត
11. យ៉ូសាផាតមានបុត្រ ព្រះនាមជាយ៉ូរ៉ាមៗមានបុត្រ ព្រះនាមជា អ័ហាស៊ីយ៉ាៗមានបុត្រ ព្រះនាមជា យ៉ូអាស
12. យ៉ូអាសមានបុត្រ ព្រះនាមជា អ័ម៉ាស៊ាៗមានបុត្រ ព្រះនាមជាអ័សារាៗមានបុត្រព្រះនាមជា យ៉ូថាម