1. នេះជាពួកបុត្រារបស់ដាវីឌ ដែលស្តេចទ្រង់បង្កើតនៅក្រុងហេប្រុន គឺអាំណូន ជាបុត្រច្បង ដែលកើតពីនាងអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល បុត្រទី២ គឺដានីយ៉ែល ដែលកើតពីនាងអ័ប៊ីកែល ជាអ្នកស្រុកកើមែល
2. ទី៣ គឺអាប់សាឡំម ជាបុត្រនាងម្អាកា ដែលជាបុត្រីតាលម៉ាយ ស្តេចស្រុកកេស៊ូរី ទី៤ គឺអ័ដូនីយ៉ា ជាបុត្រនាងហាគីត
3. ទី៥ គឺសេផាធា ជាបុត្រនាងអ័ប៊ីថាល ទី៦ គឺយីតរាម ដែលកើតពីនាងអេកឡា ជាទេពីទ្រង់
4. ទ្រង់បង្កើតបុត្រទាំង៦នេះ នៅក្រុងហេប្រុន ហើយទ្រង់ក៏សោយរាជ្យនៅក្រុងនោះអស់៧ឆ្នាំ៦ខែ រួចសោយរាជ្យនៅក្រុងយេរូសាឡិម អស់៣៣ឆ្នាំទៀត
5. នៅក្រុងយេរូសាឡិម ទ្រង់ក៏បង្កើតកូនទាំងនេះ គឺសាំម៉ា សូបាប់ ណាថាន់ និងសាឡូម៉ូន ទាំងអស់មាន៤អង្គកើតពីនាងបាតសេបា ជាបុត្រីរបស់អាំមាល