១ របាក្សត្រ 29:18-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ័ប្រា‌ហាំ អ៊ីសាក និង​អ៊ីស្រា‌អែល ជា​អយ្យកោ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ទ្រង់​រក្សា​ទុក​គំនិត​នេះ នៅ​ក្នុង​ចិត្ត​របស់​ពួក​រាស្ត្រ​ទ្រង់ ឲ្យ​គេ​បាន​គិត​ឃើញ​ជា​រៀង‌រាប​ដរាប​ទៅ ហើយ​សូម​ទ្រង់​តាំង​ចិត្ត​គេ ឲ្យ​នៅ​ជាប់​នឹង​ទ្រង់

19. ហើយ​សូម​ប្រទាន​ឲ្យ​សាឡូ‌ម៉ូន ជា​បុត្រ​ទូល‌បង្គំ មាន​ចិត្ត​ស្មោះ‌ត្រង់ ដើម្បី​ឲ្យ​បាន​កាន់​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​សេចក្ដី​បន្ទាល់ និង​បញ្ញត្ត​នៃ​ទ្រង់​ទាំង​ប៉ុន្មាន ព្រម​ទាំង​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ ហើយ​ស្អាង​ព្រះ‌វិហារ​នេះ​ដែល​ទូល‌បង្គំ​បាន​ត្រៀម​ទុក​ឲ្យ។

20. ឯ​ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ចូរ​អ្នក​រាល់​គ្នា​បង្គំ​ទូល​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ដូច្នេះ ពួក​ជំនុំ​ទាំង​អស់​ក៏​សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ​បាន​ព្រះ‌ពរ រួច​គេ​ឱន​ក្បាល​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា និង​ស្តេច​ផង។

21. ដល់​ថ្ងៃ​ស្អែក​ឡើង គេ​ក៏​ថ្វាយ​យញ្ញ‌បូជា និង​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​គោ​ឈ្មោល​១​ពាន់ ចៀម​ឈ្មោល​១​ពាន់ កូន​ចៀម​១​ពាន់ និង​ដង្វាយ​ច្រួច​នៃ​ដង្វាយ​ទាំង​នោះ ហើយ​យញ្ញ‌បូជា​ឯ​ទៀត​ជា​បរិបូរ​សំរាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់

១ របាក្សត្រ 29