1. លំដាប់មក ស្តេចដាវីឌទ្រង់មានព្រះបន្ទូលដល់ពួកជំនុំទាំងអស់គ្នាថា សាឡូម៉ូន ជាបុត្រយើងនេះ គឺជាបុត្រ១ដែលព្រះបានរើសទុក ទ្រង់នៅក្មេងខ្ចីនៅឡើយ ហើយការនេះធំណាស់ ដ្បិតព្រះវិហារនេះមិនមែនសំរាប់មនុស្ស គឺសំរាប់ព្រះយេហូវ៉ាដ៏ជាព្រះវិញ
2. យើងបានត្រៀមការអស់ពីចិត្ត សំរាប់ព្រះវិហាររបស់ព្រះនៃយើង គឺជាមាសសំរាប់ប្រដាប់ធ្វើពីមាស ប្រាក់សំរាប់ប្រដាប់ធ្វើពីប្រាក់ លង្ហិនសំរាប់ប្រដាប់ធ្វើពីលង្ហិន ដែកសំរាប់ប្រដាប់ធ្វើពីដែក ឈើសំរាប់ប្រដាប់ធ្វើពីឈើ ថ្មអូនីក្ស និងត្បូងសំរាប់បញ្ចុះ ដែលមានពណ៌ផ្សេងៗ និងត្បូងមានដំឡៃគ្រប់មុខ ព្រមទាំងថ្មកែវជាបរិបូរ
3. មួយទៀត ដោយព្រោះយើងមានចិត្តស្រឡាញ់ ដល់ព្រះវិហាររបស់ព្រះនៃយើង បានជាយើងប្រគល់មាស និងប្រាក់ទាំងប៉ុន្មាន ដែលជារបស់ផងខ្លួនយើង សំរាប់ព្រះវិហាររបស់ព្រះនៃយើង ក្រៅអំពីរបស់ទាំងប៉ុន្មាន ដែលយើងបានត្រៀមទុក សំរាប់ទីបរិសុទ្ធនេះ
4. គឺមាស៣ពាន់ហាប ជាមាសស្រុកអូភារ ប្រាក់ដែលសំរងស្រាប់៧ពាន់ហាប សំរាប់នឹងស្រោបជញ្ជាំងមន្ទីរទាំងប៉ុន្មាន
5. ហើយមាសសំរាប់ប្រដាប់ធ្វើពីមាស និងប្រាក់សំរាប់ប្រដាប់ធ្វើពីប្រាក់ ហើយសំរាប់គ្រប់ទាំងការ ដែលពួកជាងមានស្នាដៃនឹងធ្វើ ដូច្នេះ នៅថ្ងៃនេះ តើមានអ្នកណាចូលចិត្ត ចង់ថ្វាយដល់ព្រះយេហូវ៉ាដែរឬទេ។