១ របាក្សត្រ 28:14-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ដាវីឌ​ទ្រង់​ក៏​ប្រគល់​គំរូ​នៃ​ប្រដាប់​ដែល​ត្រូវ​ធ្វើ​ពី​មាស​សំរាប់​ប្រើ​គ្រប់​យ៉ាង ព្រម​ទាំង​ទំងន់​នៃ​ប្រដាប់​នីមួយៗ​នោះ និង​គំរូ​នៃ​ប្រដាប់ ដែល​ត្រូវ​ធ្វើ​ពី​ប្រាក់​សំរាប់​ប្រើ​គ្រប់​យ៉ាង ព្រម​ទាំង​ទំងន់​នៃ​ប្រដាប់​នីមួយៗ​នោះ​ដែរ

15. គឺ​កំណត់​ទំងន់​មាស សំរាប់​ធ្វើ​ជើង​ចង្កៀង​មាស និង​តួ​ចង្កៀង​នោះ គឺ​ជា​ទំងន់​ជើង​ចង្កៀង​នីមួយៗ និង​តួ​ចង្កៀង​នីមួយៗ ហើយ​កំណត់​ទំងន់​ប្រាក់ សំរាប់​ធ្វើ​ជើង​ចង្កៀង​ប្រាក់ ទាំង​ជើង និង​តួ​ចង្កៀង​នោះ​ផង តាម​របៀប​ប្រើ​ជើង​ចង្កៀង​នីមួយៗ​នោះ

16. ហើយ​មាស​សំរាប់​ធ្វើ​តុ​នំបុ័ង​តាំង​ទុក និង​ប្រាក់​សំរាប់​អស់​ទាំង​តុ​ធ្វើ​ពី​ប្រាក់​ដែរ

17. ព្រម​ទាំង​សម ចាន‌គោម និង​ពែង​ដែល​ធ្វើ​ពី​មាស​សុទ្ធ និង​ផ្តិល​មាស តាម​ទំងន់​នីមួយៗ ហើយ​ផ្តិល​ប្រាក់​ទាំង​ប៉ុន្មាន​តាម​ទំងន់

18. និង​មាស​សុទ្ធ​សំរាប់​អាស‌នា​គ្រឿង​ក្រអូប​តាម​ទំងន់​ផង ទ្រង់​ក៏​ប្រគល់​គំរូ ដែល​សំរាប់​ធ្វើ​រទេះ និង​ចេរូប៊ីន ដែល​ត្រដាង​ស្លាប​គ្រប​ពី​លើ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ដែរ

19. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បណ្តា​បែប​យ៉ាង​ទាំង​នេះ​បាន​កត់​ទុក ដោយ​ព្រះ‌ហស្ត​ព្រះ‌យេហូវ៉ា ឲ្យ​អញ​បាន​យល់​ហើយ គឺ​អស់​ទាំង​របៀប​នៃ​គំរូ​ទាំង​នេះ​ឯង។

១ របាក្សត្រ 28