29. ស៊ីតរ៉ាយ ដែលនៅស្រុកសារ៉ុន ជាអ្នកត្រួតលើហ្វូងសត្វ ដែលរកស៊ីនៅស្រុកសារ៉ុន ហើយសាផាត កូនអ័ឌឡាយ ជាអ្នកត្រួតលើហ្វូងសត្វ ដែលនៅច្រកភ្នំទាំងប៉ុន្មាន
30. អូប៊ីល សាសន៍អ៊ីសម៉ាអែល ជាអ្នកត្រួតលើហ្វូងអូដ្ឋ យេដាយ៉ា ដែលនៅស្រុកមេរ៉ុន ជាអ្នកត្រួតលើហ្វូងលា យ៉ាស៊ីស ក្នុងពួកហាក់រេន ជាអ្នកត្រួតលើហ្វូងចៀម
31. អ្នកទាំងនេះសុទ្ធតែជាអ្នកត្រួតលើព្រះរាជទ្រព្យរបស់ស្តេចដាវីឌ។
32. ឯយ៉ូណាថាន ជាញាតិវង្សនឹងដាវីឌ ជាអ្នកជួយគំនិត ជាមនុស្សមានយោបល់ និងប្រាជ្ញា យេហ៊ីអែលជាកូនហាក់ម៉ូនី ជាអ្នកនៅជាមួយនឹងពួកបុត្ររបស់ស្តេច
33. អ័ហ៊ីថូផែល ជាអ្នកដែលជួយគំនិតដល់ស្តេច ហើយហ៊ូសាយ ជាពួកអើគី ជាអ្នកជិតស្និទ្ធនឹងស្តេច
34. បន្ទាប់ពីអ័ហ៊ីថូផែលមក នោះមានយេហូយ៉ាដា ជាកូនបេណាយ៉ា និងអ័បៀថើរ ហើយយ៉ូអាប់ ជាមេទ័ពធំរបស់ស្តេច។