27. ស៊ីម៉ាយ ដែលនៅក្រុងរ៉ាម៉ា ជាអ្នកត្រួតត្រាលើចំការទំពាំងបាយជូរ ហើយសាប់ឌី ក្នុងពួកសេផាម ជាអ្នកត្រួតលើឃ្លាំងស្រាទំពាំងបាយជូរ ដែលនៅឯចំការ
28. បាលហាន៉ាន់ ដែលនៅក្រុងកេឌើរ ជាអ្នកត្រួតលើចំការអូលីវ និងដើមឧទុម្ពរដែលដុះនៅស្រុកទំនាប ហើយយ៉ូអាស ជាអ្នកត្រួតលើឃ្លាំងប្រេងអូលីវ
29. ស៊ីតរ៉ាយ ដែលនៅស្រុកសារ៉ុន ជាអ្នកត្រួតលើហ្វូងសត្វ ដែលរកស៊ីនៅស្រុកសារ៉ុន ហើយសាផាត កូនអ័ឌឡាយ ជាអ្នកត្រួតលើហ្វូងសត្វ ដែលនៅច្រកភ្នំទាំងប៉ុន្មាន
30. អូប៊ីល សាសន៍អ៊ីសម៉ាអែល ជាអ្នកត្រួតលើហ្វូងអូដ្ឋ យេដាយ៉ា ដែលនៅស្រុកមេរ៉ុន ជាអ្នកត្រួតលើហ្វូងលា យ៉ាស៊ីស ក្នុងពួកហាក់រេន ជាអ្នកត្រួតលើហ្វូងចៀម
31. អ្នកទាំងនេះសុទ្ធតែជាអ្នកត្រួតលើព្រះរាជទ្រព្យរបស់ស្តេចដាវីឌ។
32. ឯយ៉ូណាថាន ជាញាតិវង្សនឹងដាវីឌ ជាអ្នកជួយគំនិត ជាមនុស្សមានយោបល់ និងប្រាជ្ញា យេហ៊ីអែលជាកូនហាក់ម៉ូនី ជាអ្នកនៅជាមួយនឹងពួកបុត្ររបស់ស្តេច
33. អ័ហ៊ីថូផែល ជាអ្នកដែលជួយគំនិតដល់ស្តេច ហើយហ៊ូសាយ ជាពួកអើគី ជាអ្នកជិតស្និទ្ធនឹងស្តេច
34. បន្ទាប់ពីអ័ហ៊ីថូផែលមក នោះមានយេហូយ៉ាដា ជាកូនបេណាយ៉ា និងអ័បៀថើរ ហើយយ៉ូអាប់ ជាមេទ័ពធំរបស់ស្តេច។