១ របាក្សត្រ 27:24-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. យ៉ូអាប់ ជា​កូន​សេរូយ៉ា លោក​ចាប់​តាំង​រាប់​តែ​មិន​បាន​បង្ហើយ​ទេ ដ្បិត​ដំណើរ​នោះ បាន​បណ្តាល​ឲ្យ​មាន​សេចក្ដី​ក្រោធ មក​លើ​សាសន៍​អ៊ីស្រា‌អែល ហើយ​ចំនួន​ពួក​គេ នោះ​មិន​បាន​កត់​ទុក ក្នុង​បញ្ជី​ពង្សាវតារ​នៃ​ស្តេច​ដាវីឌ​ទេ។

25. ឯ​អ្នក​រក្សា​ព្រះ‌រាជ‌ទ្រព្យ​របស់​ស្តេច គឺ​អាស‌ម៉ាវែត ជា​កូន​អ័ឌីអែល ហើយ​យ៉ូណា‌ថាន ជា​កូន​អ៊ូស៊ីយ៉ា ជា​អ្នក​ត្រួត​លើ​ទ្រព្យ‌សម្បត្តិ នៅ​ស្រែ​ចំការ នៅ​ទី​ក្រុង និង​ភូមិ ហើយ​នៅ​ដំណាក់​ទាំង​ប៉ុន្មាន

26. អែសរី កូន​កេលូប​ជា​អ្នក​ត្រួត​លើ​ពួក​អ្នក​ភ្ជួរ‌រាស់ នៅ​ស្រែ​ចំការ

27. ស៊ីម៉ាយ ដែល​នៅ​ក្រុង​រ៉ាម៉ា ជា​អ្នក​ត្រួតត្រា​លើ​ចំការ​ទំពាំង‌បាយ‌ជូរ ហើយ​សាប់ឌី ក្នុង​ពួក​សេផាម ជា​អ្នក​ត្រួត​លើ​ឃ្លាំង​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នៅ​ឯ​ចំការ

28. បាល‌ហា‌ន៉ាន់ ដែល​នៅ​ក្រុង​កេឌើរ ជា​អ្នក​ត្រួត​លើ​ចំការ​អូលីវ និង​ដើម​ឧទុម្ពរ​ដែល​ដុះ​នៅ​ស្រុក​ទំនាប ហើយ​យ៉ូអាស ជា​អ្នក​ត្រួត​លើ​ឃ្លាំង​ប្រេង​អូលីវ

29. ស៊ីត‌រ៉ាយ ដែល​នៅ​ស្រុក​សារ៉ុន ជា​អ្នក​ត្រួត​លើ​ហ្វូង​សត្វ ដែល​រក​ស៊ី​នៅ​ស្រុក​សារ៉ុន ហើយ​សាផាត កូន​អ័ឌឡាយ ជា​អ្នក​ត្រួត​លើ​ហ្វូង​សត្វ ដែល​នៅ​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន

30. អូប៊ីល សាសន៍​អ៊ីស‌ម៉ា‌អែល ជា​អ្នក​ត្រួត​លើ​ហ្វូង​អូដ្ឋ យេដាយ៉ា ដែល​នៅ​ស្រុក​មេរ៉ុន ជា​អ្នក​ត្រួត​លើ​ហ្វូង​លា យ៉ាស៊ីស ក្នុង​ពួក​ហាក់‌រេន ជា​អ្នក​ត្រួត​លើ​ហ្វូង​ចៀម

31. អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​ត្រួត​លើ​ព្រះ‌រាជ​ទ្រព្យ​របស់​ស្តេច​ដាវីឌ។

32. ឯ​យ៉ូណា‌ថាន ជា​ញាតិ​វង្ស​នឹង​ដាវីឌ ជា​អ្នក​ជួយ​គំនិត ជា​មនុស្ស​មាន​យោបល់ និង​ប្រាជ្ញា យេហ៊ី‌អែល​ជា​កូន​ហាក់‌ម៉ូនី ជា​អ្នក​នៅ​ជា​មួយ​នឹង​ពួក​បុត្រ​របស់​ស្តេច

33. អ័ហ៊ី‌ថូ‌ផែល ជា​អ្នក​ដែល​ជួយ​គំនិត​ដល់​ស្តេច ហើយ​ហ៊ូសាយ ជា​ពួក​អើគី ជា​អ្នក​ជិត​ស្និទ្ធ​នឹង​ស្តេច

១ របាក្សត្រ 27