22. ក្នុងពួកដាន់ គឺអ័សារាល ជាកូនរបស់យេរ៉ូហាំ នេះសុទ្ធតែជាចៅហ្វាយនៃអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអម្បាលម៉ាន
23. តែដាវីឌមិនបានរាប់ចំនួនគេ ពីត្រឹមអាយុ២០ឆ្នាំ ចុះទៅក្រោមទេ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលថា ទ្រង់នឹងចំរើនពួកអ៊ីស្រាអែល ឲ្យមានគ្នាច្រើន ដូចជាផ្កាយ ដែលនៅលើមេឃ
24. យ៉ូអាប់ ជាកូនសេរូយ៉ា លោកចាប់តាំងរាប់តែមិនបានបង្ហើយទេ ដ្បិតដំណើរនោះ បានបណ្តាលឲ្យមានសេចក្ដីក្រោធ មកលើសាសន៍អ៊ីស្រាអែល ហើយចំនួនពួកគេ នោះមិនបានកត់ទុក ក្នុងបញ្ជីពង្សាវតារនៃស្តេចដាវីឌទេ។