1. រីឯពួកកូនចៅអ៊ីស្រាអែល តាមចំនួនគេ គឺតាមពួកមេលើវង្សឪពុកគេ និងពួកមេទ័ពធំតូច ហើយពួកនាយដែលបំរើស្តេច ក្នុងគ្រប់ទាំងការ ខាងឯវេនគេដែលចេញចូលរាល់តែខែ នៅពេញក្នុងឆ្នាំ ដែលរាល់តែវេនមាន២ម៉ឺន៤ពាន់នាក់
2. នោះមានយ៉ាសុបៀម ជាកូនសាបឌាល ជាអ្នកត្រួតលើពួកវេនទី១ នៅខែចេត្រ ហើយក្នុងវេនលោកមាន២ម៉ឺន៤ពាន់នាក់
3. លោកកើតក្នុងពូជពង្សពេរេស ជាមេលើពួកមេទ័ព សំរាប់ខែដំបូង
4. ដូដាយ ជាពួកអ័ហូអា ជាអ្នកត្រួតលើពួកវេនខែពិសាខ ហើយមីកឡូត ជាមេលើពួកវេនរបស់លោក ក្នុងពួកវេននេះមាន២ម៉ឺន៤ពាន់នាក់
5. មេទី៣ ជាមេធំលើពួកទ័ព នៅខែជេស្ឋ គឺបេណាយ៉ា ជាកូនយេហូយ៉ាដាដ៏ជាសង្ឃ ហើយនៅវេននេះមាន២ម៉ឺន៤ពាន់នាក់
6. គឺបេណាយ៉ានេះ ជាមនុស្សខ្លាំងពូកែក្នុងពួក៣០នាក់នោះ ហើយបានត្រួតលើគេផង ឯអាំមីសាបាឌ ជាកូនលោក ក៏នៅក្នុងវេននេះដែរ
7. មេទី៤ ដែលសំរាប់ខែអាសាឍ គឺអេសាអែល ជាប្អូនយ៉ូអាប់ ហើយបន្ទាប់មកមានសេបាឌា ជាកូនលោក ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
8. មេទី៥ សំរាប់ខែស្រាពណ៍ គឺសាមហ៊ូត ជាពួកយីសរ៉ា ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
9. មេទី៦ សំរាប់ខែភទ្របទ គឺអ៊ីរ៉ា ជាកូនអ៊ីកគែស ជាអ្នកក្រុងត្កូអា ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
10. មេទី៧ សំរាប់ខែអស្សុជ គឺហេលែស ជាពួកពេឡូន ក្នុងពួកកូនចៅអេប្រាអិម ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
11. មេទី៨ សំរាប់ខែកត្តិក គឺស៊ីបាកាយ ជាពួកហ៊ូសាយ ក្នុងពូជពង្សសេរ៉ាស ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
12. មេទី៩ សំរាប់ខែមិគសិរ គឺអ័បៀស៊ើរ ជាអ្នកក្រុងអាន៉ាថោត ពូជអំបូរបេនយ៉ាមីន ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
13. មេទី១០ សំរាប់ខែបុស្ស គឺម៉ាហារ៉ាយ ជាអ្នកស្រុកនថូផា ពូជពង្សសេរ៉ាស ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
14. មេទី១១ សំរាប់ខែមាឃ គឺបេណាយ៉ា ជាអ្នកស្រុកពីរ៉ាថូន ក្នុងពូជអំបូរអេប្រាអិម ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
15. មេទី១២ សំរាប់ខែផល្គុណ គឺហេលដាយ ជាអ្នកស្រុកនថូផា ពូជពង្សអូធ្នាល ក្នុងវេននេះក៏មាន២ម៉ឺន៤ពាន់នាក់ដែរ។
16. ឯពួកចៅហ្វាយ ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន នោះដូច្នេះ គឺក្នុងពួករូបេន មានអេលាស៊ើរ កូនស៊ីកគ្រី ជាចៅហ្វាយ ក្នុងពួកស៊ីម្មាន គឺសេផាធា កូនម្អាកា