1. រីឯពួកកូនចៅអ៊ីស្រាអែល តាមចំនួនគេ គឺតាមពួកមេលើវង្សឪពុកគេ និងពួកមេទ័ពធំតូច ហើយពួកនាយដែលបំរើស្តេច ក្នុងគ្រប់ទាំងការ ខាងឯវេនគេដែលចេញចូលរាល់តែខែ នៅពេញក្នុងឆ្នាំ ដែលរាល់តែវេនមាន២ម៉ឺន៤ពាន់នាក់
2. នោះមានយ៉ាសុបៀម ជាកូនសាបឌាល ជាអ្នកត្រួតលើពួកវេនទី១ នៅខែចេត្រ ហើយក្នុងវេនលោកមាន២ម៉ឺន៤ពាន់នាក់
3. លោកកើតក្នុងពូជពង្សពេរេស ជាមេលើពួកមេទ័ព សំរាប់ខែដំបូង
4. ដូដាយ ជាពួកអ័ហូអា ជាអ្នកត្រួតលើពួកវេនខែពិសាខ ហើយមីកឡូត ជាមេលើពួកវេនរបស់លោក ក្នុងពួកវេននេះមាន២ម៉ឺន៤ពាន់នាក់
5. មេទី៣ ជាមេធំលើពួកទ័ព នៅខែជេស្ឋ គឺបេណាយ៉ា ជាកូនយេហូយ៉ាដាដ៏ជាសង្ឃ ហើយនៅវេននេះមាន២ម៉ឺន៤ពាន់នាក់
6. គឺបេណាយ៉ានេះ ជាមនុស្សខ្លាំងពូកែក្នុងពួក៣០នាក់នោះ ហើយបានត្រួតលើគេផង ឯអាំមីសាបាឌ ជាកូនលោក ក៏នៅក្នុងវេននេះដែរ
7. មេទី៤ ដែលសំរាប់ខែអាសាឍ គឺអេសាអែល ជាប្អូនយ៉ូអាប់ ហើយបន្ទាប់មកមានសេបាឌា ជាកូនលោក ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
8. មេទី៥ សំរាប់ខែស្រាពណ៍ គឺសាមហ៊ូត ជាពួកយីសរ៉ា ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
9. មេទី៦ សំរាប់ខែភទ្របទ គឺអ៊ីរ៉ា ជាកូនអ៊ីកគែស ជាអ្នកក្រុងត្កូអា ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
10. មេទី៧ សំរាប់ខែអស្សុជ គឺហេលែស ជាពួកពេឡូន ក្នុងពួកកូនចៅអេប្រាអិម ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់