១ របាក្សត្រ 26:8-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អូបិឌ-អេដំម​ដែល​ខ្លួន​គេ កូន​ចៅ និង​បង​ប្អូន​គេ សុទ្ធ​តែ​ជា​មនុស្ស​មាន​កំឡាំង​ជំនាញ​ក្នុង​ការ‌ងារ មាន​៦២​នាក់ ដែល​កើត​ពី​អូបិឌ-អេដំម

9. ឯ​មសេ‌លេមា គាត់​មាន​កូន និង​បង​ប្អូន​១៨​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន

10. ហើយ​ហូសា ក្នុង​វង្ស​ម្រ៉ារី​ក៏​មាន​កូន គឺ​ស៊ីមរី ជា​មេ (ដ្បិត​ទោះ​បើ​គាត់​មិន​មែន​ជា​កូន​ច្បង គង់​តែ​ឪពុក​បាន​តាំង​ឡើង ឲ្យ​ធ្វើ​ជា​មេ​ដែរ)

11. ហ៊ីល‌គីយ៉ា ជា​ទី​២ ថេបាល‌យ៉ា ទី​៣ សាការី​ទី​៤ ឯ​កូន​ចៅ និង​បង​ប្អូន​របស់​ហូសា​ទាំង​អស់ មាន​១៣​នាក់។

12. ក្នុង​បណ្តា​អ្នក​ទាំង​នោះ បាន​រើស​យក​អ្នក​ឆ្មាំ​ទ្វារ​សំរាប់​ជា​វេន​ត​គ្នា ព្រម​ទាំង​ពួក​មេ​ដែល​មាន​ការ‌ងារ ដូច​ជា​បង​ប្អូន​គេ​ដែរ​នោះ​ផង ដើម្បី​នឹង​រក្សា​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

13. គេ​ក៏​ចាប់​ឆ្នោត ទាំង​តូច​ទាំង​ធំ តាម​វង្ស​របស់​ឪពុក​គេ ឲ្យ​បាន​ត្រូវ​ទ្វារ​នីមួយៗ

14. ឆ្នោត​ដែល​ត្រូវ​ទ្វារ​ទិស​ខាង​កើត នោះ​ត្រូវ​លើ​សេលេមា រួច​មក​គេ​ចាប់​ឆ្នោត​ឲ្យ​សាការី ជា​កូន​គាត់ ដែល​ជា​អ្នក​ជំនួយ​គំនិត​យ៉ាង​ចំណាន ហើយ​ឆ្នោត​គាត់​ត្រូវ​ត្រង់​ទ្វារ​ខាង​ជើង

15. ឯ​ឆ្នោត​របស់​អូបិឌ-អេដំម ត្រូវ​ត្រង់​ទ្វារ​ខាង​ត្បូង ហើយ​ឆ្នោត​របស់​ពួក​កូន​គាត់ ត្រូវ​ខាង​ឃ្លាំង

16. ឆ្នោត​របស់​ស៊ូភីម និង​ហូសា នោះ​ត្រូវ​ត្រង់​ទ្វារ​ខាង​លិច និង​ទ្វារ​សាលេ‌គែត ត្រង់​ថ្នល់​ដែល​ឡើង​ទៅ ឲ្យ​គ្រប់​គ្នា​បាន​ចាំ​យាម​ទល់​មុខ​គ្នា

17. ឯ​ខាង​កើត មាន​ពួក​លេវី​៦​នាក់ ខាង​ជើង​មាន​៤​នាក់​រាល់​តែ​ថ្ងៃ ខាង​ត្បូង​មាន​៤​នាក់​រាល់​តែ​ថ្ងៃ ហើយ​ខាង​ឃ្លាំង​មាន​៤​នាក់

18. ត្រង់​ទ្វារ​ប៉ារបើរ​ខាង​លិច មាន​៤​នាក់​ចាំ​នៅ​ត្រង់​ថ្នល់ ហើយ​២​នាក់​នៅ​ត្រង់​ទ្វារ​ប៉ារបើរ​នោះ

19. នេះ​ហើយ​ជា​វេន​របស់​ពួក​ឆ្មាំ​ទ្វារ ក្នុង​ពួក​កូន​ចៅ​កូរេ និង​ពួក​កូន​ចៅ​ម្រ៉ារី។

20. ហើយ​ក្នុង​ពួក​លេវី មាន​អ័ហ៊ីយ៉ា ជា​អ្នក​ត្រួត​លើ​ទ្រព្យ​វិសេស​នៃ​ព្រះ‌វិហារ​របស់​ព្រះ ហើយ​លើ​ឃ្លាំង​នៃ​របស់​ដែល​បាន​ថ្វាយ​ទាំង​ប៉ុន្មាន

21. ចំណែក​ឯ​កូន​ចៅ​របស់​ឡាអាដាន គឺ​ជា​កូន​ចៅ​នៃ​ពួក​គើសុន ដែល​កើត​ដោយ‌សារ​ឡាអាដាន ជា​ពួក​មេ​លើ​វង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន ដែល​ត្រូវ​ខាង​ឡាអាដាន ជា​ពួក​គើសុន នោះ​មាន​យីអែលី

22. ឯ​កូន​របស់​យីអែលី គឺ​សេថាម និង​យ៉ូអែល ជា​ប្អូន​គេ បាន​ត្រួត​លើ​ទ្រព្យ​វិសេស​នៃ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា

23. ហើយ​ក្នុង​ពួក​អាំរ៉ាម ពួក​យីតសារ ពួក​ហេប្រុន និង​ពួក​អ៊ូស៊ាល

១ របាក្សត្រ 26