១ របាក្សត្រ 26:7-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ឯ​កូន​របស់​សេម៉ាយ៉ា គឺ​អូតនី រេផែល អូបិឌ អែល‌សា‌បាឌ និង​បង​ប្អូន​គេ ដែល​ជា​មនុស្ស​ក្លាហាន គឺ​អេលី‌ហ៊ូវ និង​សេម៉ាគា

8. នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អូបិឌ-អេដំម​ដែល​ខ្លួន​គេ កូន​ចៅ និង​បង​ប្អូន​គេ សុទ្ធ​តែ​ជា​មនុស្ស​មាន​កំឡាំង​ជំនាញ​ក្នុង​ការ‌ងារ មាន​៦២​នាក់ ដែល​កើត​ពី​អូបិឌ-អេដំម

9. ឯ​មសេ‌លេមា គាត់​មាន​កូន និង​បង​ប្អូន​១៨​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន

10. ហើយ​ហូសា ក្នុង​វង្ស​ម្រ៉ារី​ក៏​មាន​កូន គឺ​ស៊ីមរី ជា​មេ (ដ្បិត​ទោះ​បើ​គាត់​មិន​មែន​ជា​កូន​ច្បង គង់​តែ​ឪពុក​បាន​តាំង​ឡើង ឲ្យ​ធ្វើ​ជា​មេ​ដែរ)

11. ហ៊ីល‌គីយ៉ា ជា​ទី​២ ថេបាល‌យ៉ា ទី​៣ សាការី​ទី​៤ ឯ​កូន​ចៅ និង​បង​ប្អូន​របស់​ហូសា​ទាំង​អស់ មាន​១៣​នាក់។

12. ក្នុង​បណ្តា​អ្នក​ទាំង​នោះ បាន​រើស​យក​អ្នក​ឆ្មាំ​ទ្វារ​សំរាប់​ជា​វេន​ត​គ្នា ព្រម​ទាំង​ពួក​មេ​ដែល​មាន​ការ‌ងារ ដូច​ជា​បង​ប្អូន​គេ​ដែរ​នោះ​ផង ដើម្បី​នឹង​រក្សា​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

13. គេ​ក៏​ចាប់​ឆ្នោត ទាំង​តូច​ទាំង​ធំ តាម​វង្ស​របស់​ឪពុក​គេ ឲ្យ​បាន​ត្រូវ​ទ្វារ​នីមួយៗ

14. ឆ្នោត​ដែល​ត្រូវ​ទ្វារ​ទិស​ខាង​កើត នោះ​ត្រូវ​លើ​សេលេមា រួច​មក​គេ​ចាប់​ឆ្នោត​ឲ្យ​សាការី ជា​កូន​គាត់ ដែល​ជា​អ្នក​ជំនួយ​គំនិត​យ៉ាង​ចំណាន ហើយ​ឆ្នោត​គាត់​ត្រូវ​ត្រង់​ទ្វារ​ខាង​ជើង

១ របាក្សត្រ 26