19. នេះហើយជាវេនរបស់ពួកឆ្មាំទ្វារ ក្នុងពួកកូនចៅកូរេ និងពួកកូនចៅម្រ៉ារី។
20. ហើយក្នុងពួកលេវី មានអ័ហ៊ីយ៉ា ជាអ្នកត្រួតលើទ្រព្យវិសេសនៃព្រះវិហាររបស់ព្រះ ហើយលើឃ្លាំងនៃរបស់ដែលបានថ្វាយទាំងប៉ុន្មាន
21. ចំណែកឯកូនចៅរបស់ឡាអាដាន គឺជាកូនចៅនៃពួកគើសុន ដែលកើតដោយសារឡាអាដាន ជាពួកមេលើវង្សរបស់ឪពុកគេរៀងខ្លួន ដែលត្រូវខាងឡាអាដាន ជាពួកគើសុន នោះមានយីអែលី
22. ឯកូនរបស់យីអែលី គឺសេថាម និងយ៉ូអែល ជាប្អូនគេ បានត្រួតលើទ្រព្យវិសេសនៃព្រះវិហាររបស់ព្រះយេហូវ៉ា
23. ហើយក្នុងពួកអាំរ៉ាម ពួកយីតសារ ពួកហេប្រុន និងពួកអ៊ូស៊ាល
24. ព្រមទាំងសេបួល ជាកូនគើសុន ដែលជាកូនម៉ូសេ នោះសុទ្ធតែជាអ្នកត្រួតលើទ្រព្យវិសេសទាំងអស់
25. ឯបងប្អូនគាត់ដែលកើតដោយសារអេលាស៊ើរ នោះគឺរេហាបយ៉ា ដែលបង្កើតយេសាយ៉ាៗបង្កើតយ៉ូរ៉ាម យ៉ូរ៉ាមបង្កើតសីកគ្រីៗបង្កើតសឡូមិត
26. គឺសឡូមិតនេះ និងបងប្អូនគាត់ ជាអ្នកត្រួតលើឃ្លាំងនៃរបស់ដែលបានថ្វាយទាំងប៉ុន្មាន ជារបស់ដែលស្តេចដាវីឌ អស់ទាំងមេលើពួកវង្សានុវង្ស ពួកមេលើទាហាន១ពាន់នាក់ និងលើ១០០នាក់ ហើយពួកមេទ័ពធំបានថ្វាយ
27. គឺជារបស់គេថ្វាយ ពីរបឹបដែលចាប់យកបានក្នុងចំបាំង សំរាប់នឹងជួសជុលព្រះវិហារនៃព្រះយេហូវ៉ា
28. ហើយរបស់ទាំងប៉ុន្មាន ដែលសាំយូអែល ជាអ្នកមើលឆុត សូល ជាបុត្រគីស អ័ប៊ីនើរ ជាកូននើរ និងយ៉ូអាប់ ជាកូនសេរូយ៉ា បានថ្វាយដែរ របស់អ្វីដែលអ្នកណាបានថ្វាយក៏ដោយ នោះសុទ្ធតែនៅក្រោមអំណាចរបស់សឡូមិត និងបងប្អូនគាត់ទាំងអស់។